ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​ពូ ករណី​រំលោភ​ក្មួយ​ស្រី ​

ប៉ូលិស​ចាប់ខ្លួន​ពូ ករណី​រំលោភ​ក្មួយ​ស្រី ​

ភ្នំពេញ ៖​លោក ទេព បូរ៉ា នាយប៉ុស្តិ៍​ច្បារអំពៅ​២ បាន​និយាយថា ក្រោយ​ទទួល​ពាក្យបណ្តឹង​នៅ​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៥​រួចមក សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម នៅ​ម៉ោង​១២​យប់​ថ្ងៃ​ដដែល នៅ​ចំណុច​ផ្ទះជួល ផ្លូវ​៣៥៧ ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​២ ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ ក្រោយពី​ជនសង្ស័យ​ប្តឹង​ចោទថា បាន​រំលោភ​ក្មួយ​ស្រី​វ័យ​អ​និតិ​ជន​១៤​ឆ្នាំ កាលពី​វេលា​ម៉ោង​៦ និង​៤៥​នាទី​ព្រលប់ ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៥  ចំណុច​ផ្ទះជួល  ផ្លូវ​៣៦៧ ភូមិ កណ្តាល សង្កាត់​ច្បារអំពៅ​២  ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​
​ជនរងគ្រោះ​ឈ្មោះ វិ​ន ធី​ញ៉ុ​ង អាយុ ១៤​ឆ្នាំ មាន​មុខរបរ​ស៊ីឈ្នួល​លាង​កែវ​តាម​ហាង​កាហ្វេ និង​ស្នាក់ នៅ​ជាមួយ​ពូ  ដែលជា​ជនសង្ស័យ ឈ្មោះ ហែម សុខន ហៅ​យ៉ាវ ហៅ​ពៅ អាយុ​៤២​ឆ្នាំ ជា​ជនជាតិ វៀតណាម ។ បុរស​ជនជាតិ វៀតណាម​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយពី​ជនរងគ្រោះ​ប្តឹង ពីបទ រំលោភ​ក្មួយ​ស្រី​មិនទាន់​គ្រប់​អាយុ និង​មាន​សតិ​មិនល្អ ហើយ​ត្រូវ​នាំខ្លួន យកទៅ​សាកសួរ និង​បញ្ជូនបន្ត ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូនទៅ កាន់​តុលាការ​ចាត់ការ តាមច្បាប់ ៕
55

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya