ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » កុមារា​ម្នាក់​តាម​ឪពុកមា​ទៅ​បោក​ខោអាវ​នៅ​ទន្លេ ចុះ​មុជទឹក​លង់​ស្លាប់​ ​

កុមារា​ម្នាក់​តាម​ឪពុកមា​ទៅ​បោក​ខោអាវ​នៅ​ទន្លេ ចុះ​មុជទឹក​លង់​ស្លាប់​ ​

ខេត្តកណ្តាល​៖ ក្មេងប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ទន្លេ​ស្លាប់​យ៉ាង​អាណោចអាធ័ម បន្ទាប់ពី​តាម​ឪពុកមា​ទៅ​បោក​ខោអាវ​នៅ​ទន្លេ​ខាងក្រោយ​ផ្ទះ ហើយ​លប​ចុះ​មុជទឹក ដោយ​គ្មាន​ការចាប់អារម្មណ៍​ពី​ឪពុកមា​។ កាលពី​វេលា​ម៉ោង​១៤​និង​៥៥​នាទី​ស្ថិតនៅ​ចំណុច​ទន្លេ​ក្រោយ​ផ្ទះ ភូមិ​ព្រែ​កតា​ម៉ែ ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល​។​
​ប្រភពព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់ថា កុមារា​រងគ្រោះ​ឈ្មោះ​ស៊ីម ប៊ុន​សាក់ អាយុ​៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ត្រូវ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។
​នៅ​មុនពេល​កើតហេតុ​ខាងលើ​កុមារ រងគ្រោះ​បាន​តាម​ឪពុកមា​ទៅ​បោក​ខោអាវ​នៅក្នុង​ទន្លេ​ខាងក្រោយ​ផ្ទះ ។ ពេលនោះ​កុមារ រងគ្រោះ​បាន​ចុះ​មុជទឹក​លេង ខណៈដែល​ឪពុកមា ជាប់រវល់​បោក​ខោអាវ ពុំបាន​នឹកគិត​ដល់ លុះ​បោក​ខោអាវ​រួចរាល់ ក៏​រកមើល​ក្មួយ ស្រាប់តែ​បាត់ ទើប​មានការ​ផ្អើល​ឆោ​រ​ឡោ​ឡើង ពេលនោះ ក៏មាន​ការនាំគ្នា​ចុះ​មុជទឹក​រាវរក​ឃើញ​ក្មួយប្រុស​លង់ទឹក​ស្លាប់​ទៅហើយ ៕
11403368_1859416197616725_6677144413160707139_n 11392854_1859416207616724_2227202882366986442_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya