ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំថ្ងៃ ទី​១២ ខែមិថុនា សម្លាប់​មនុស្ស​៧​នាក់​និង​របួសធ្ងន់​ស្រាល​១០​នាក់ ​

គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំថ្ងៃ ទី​១២ ខែមិថុនា សម្លាប់​មនុស្ស​៧​នាក់​និង​របួសធ្ងន់​ស្រាល​១០​នាក់ ​

ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តា​ប់​ធ្នាប់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ថ្ងៃទី​១២ ខែមិថុនា នេះ បណ្តាលឱ្យ​មនុស្ស​ប្រុស​៥​នាក់​និង​ស្ត្រី​ពីរ​នាក់​ស្លាប់ ព្រមទាំង​រងរបួស​ធ្ងន់​ស្រាល​១០​នាក់ ។ របាយការណ៍ ចាប់ផ្តើម​បូកសរុប​ចាប់​ម៉ោង​១៣ ថ្ងៃទី​១១ មិថុនា ដល់​ម៉ោង​១៣ ថ្ងៃទី​១២​មិថុនា ។ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៩​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៤ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​៦​គ្រឿង​, រថយន្ត​ធុន​តូច​៥​គ្រឿង​,​រថយន្ត​ធុន​ធំ​២​គ្រឿង ,​យាន​ផ្សេងៗ​១​គ្រឿង​និង​ថ្មើរជើង​ម្នាក់​។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​៥​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក​,​ប្រជែង​គ្រោះថ្នាក់​១​លើក​និង​ស្រវឹង​១​លើក ។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក សុវត្ថិភាព​ចំនួន​១២​នាក់​(​យប់​២​នាក់​)​។​រថយន្ត​ពិន័យ​សរុប​ចំនួន ៩៦៦ គ្រឿង​(​រថយន្ត​ធំ​៣៤០​គ្រឿង​)​ស្មើ​និង​៩៩៤​ករណី​,​ករណី​ល្មើស​ក្រដាស​ស្នាម​មាន ៥៨៣ គ្រឿង ស្មើនឹង ៥៩៧ ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៣៨៣ គ្រឿង​ស្មើនឹង ៣៩៧ ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១.២៩០ គ្រឿង ៕
36672

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya