ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ធ្លាក់​កន្ត្រក​យោង​ដែក​ពីលើ​អគារ បែកក្បាល​កម្មករ ​

ធ្លាក់​កន្ត្រក​យោង​ដែក​ពីលើ​អគារ បែកក្បាល​កម្មករ ​

ភ្នំពេញ​៖ នៅវេលា​ម៉ោង​១០​និង​៥០​នាទី ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៥ កម្មករសំណង់​ម្នាក់ រងរបួស​បែកក្បាល​ធ្ងន់ ត្រ​វ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់ពី​សម្ភារ​ក្នុង​កន្ត្រក​យោង​ដែក ធ្លាក់​ចំក្បាល​កម្មករ ស្ថិតនៅ​ក្រុម​២៥ ភូមិ​៨ ផ្លូវ​លេខ​១០៣ សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។​
​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ខណៈ​កម្មករសំណង់​កំពុង​ចូក​គ្រួស ខ្សាច់​នៅ​ខាងក្រោម ស្រាប់តែ​កន្ត្រក​ដាក់​សម្ភារ​សំណង់ ធ្លាក់​ពី​ជាន់​ទី​១៤ មក​សង្កត់​លើ​ក្បាល​ក​កម្មករសំណង់​ម្នាក់ បណ្តាលឱ្យ​រងរបួស​បែ​ក​ក្បាល​ធ្ងន់ធ្ងរ​។​
​ជនរងគ្រោះ​រងរបួស​បែកក្បាល​ហូរឈាម​ខ្លាំង ភ្លាមៗ​នោះដែរ ត្រូវបាន​គេ​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យ​បាល​។​
​កម្មករសំណង់​ម្នាក់​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ឡេង ហាន អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​យាង​តូច ឃុំ​ជី​ផុ​ច ស្រុក​មេសាង ខេត្តព្រៃវែង បានមក​បម្រើ​ការងារ ផ្នែក​រៀប​ឥដ្ឋ​៧​ថ្ងៃ​មកហើយ​៕ ដោយ​៖ នាយ​ដន​
11390021_431257503712713_5332105369416380523_n 11391254_431257480379382_9216960040349173614_n 11407293_431257477046049_8417774681351730110_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya