ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» Breaking News, ព័ត៌មានជាតិ » ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ក្លាយជា​កុងត្រូលជជុះ​រាប់សិប​កន្លែង ដេកចាំ​យកលុយ​ពី​ឈ្មួញ​ដឹកឈើ​ប្រណីត​ ​

ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ក្លាយជា​កុងត្រូលជជុះ​រាប់សិប​កន្លែង ដេកចាំ​យកលុយ​ពី​ឈ្មួញ​ដឹកឈើ​ប្រណីត​ ​

កំពង់ស្ពឺ ៖ ដែនជម្រកសត្វព្រៃ​ភ្នំ​ឪ​រ៉ា​ល់​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ​ប្រើ​កូនចៅ ដេក​អង្រឹង​ចាំ​យកលុយ​២​នាក់​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​គោយន្ត​បន្តកន្ទុយ គ្នា​ដែល​គេ​ដឹងថា ជា​របស់​ក្រុម​ឈ្មួញ​រកស៊ី​ដុស​ស្លែ ប្រចាំ​តំបន់​ត្រពាំង​ជោរ កំពុងតែ​សម្រុក​ដឹក​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដោយមាន​ការបើក​ដៃ​ពី​លោក​យ៉ង ភិរម្យ នាយក​ដែន​ជម្រក​ផ្ទាល់ ប្រព្រឹត្ត​ពំ​ពើ​ពុករលួយ​។​
​ប្រ​ភ​ភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យដឹងថា ការដឹកជញ្ជូន​ឈើ​ធម្មតា និង​ឈើ​ប្រណីត​នៅតែ​កើតមាន ខណៈដែល​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ បិទ​មិនឱ្យ​មានការ​ដឹកជញ្ជូន​ឆ្លងកាត់​តំបន់​នោះ ប៉ុន្តែ​លោក យ៉ង ភិរម្យ អនុញ្ញាត​ឲ្យ​ក្រុម​ឈ្មួញ​ដឹក​លួចលាក់​ទៅវិញ​។ ការដឹកចេញ​ឈើ​ប្រណីត​ទាំងអស់នេះ គឺមាន​ការរត់​ការ​ជាមួយ​លោក​យ៉ង ភិរម្យ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ។ បើ​ក្រុម​ឈ្មួញ​មិន​រត់ការ​ទេនោះ ច្បាស់​ជា​ត្រូវ​ចាប់​បង្ក្រាប​បង្ហាញ​ស្នាដៃ​មិនខានឡើយ និង​ហៅ​អ្នកកាសែត​ផ្សព្វផ្សាយ​គាប់គួរ​មេ​ធំ​។​
​ប្រភព​បាន​បន្តថា ឈើ​ប្រណីត​ដែល​ដឹក​តាម​គោយន្ត​ឆ្លងកាត់​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ នោះ ជា​ឈើ​របស់​ឈ្មួញ​រកស៊ី​ដុះ​ស្លែ មានឈ្មោះ​ជឿ​ង ថេ​ង ជា​មន្ត្រី​យោធា​ភូមិភាគ​៣ និង​ឈ្មោះ​ណុប ឌី បាន​លួច​ដឹក​ទាំងយប់​ទាំង​ថ្ងៃ មក​ស្តុក​ទុក​នៅ​ម្តុំ​ត្រពាំង​ជោរ ក្នុងស្រុក​ឱ​រ៉ា​ល់ ។​
​ប្រភព​បាន​បង្ហើប​ឱ្យដឹងថា ការដឹកឈើ​លួចលាក់ និង​ឃុបឃិត​ជាមួយ​ជំនាញ និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​នេះ គឺ​ក្រុម​ឈ្មួញ​បាន​បង់លុយ​ទៅឱ្យ​ក្នុង​១​ខែ ជាង​១​ពាន់​ដុល្លារ ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប​នោះទេ ។​
​ការប្រព្រឹត្ត និង​ឃុបឃិត​រវាង​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ដុះ​ស្លែ​ជាមួយ​លោក​យ៉ង ភិរម្យ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​នេះ សបញ្ជាក់​ឱ្យឃើញថា កំពុងតែ​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ជំហរ​ហើយ ។​
​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តកំពង់ស្ពឺ សំណូមពរ​ដល់​ថ្នាក់លើ សូម​ពិនិត្យមើល​ទង្វើ​របស់លោក​នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​មាន​ចំណាត់ការ​រឹតបន្តឹង​ទង្វើ​របស់​មន្ត្រី​ថ្នាក់ក្រោម បើ​បណ្តែតបណ្តោយ​តទៅទៀត ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ច្បាស់​ជា​រលាយ​ហិនហោច​ជាក់ ជា​មិនខានឡើយ​ដោយសារតែ​លោក យ៉ង ភិរម្យ​នេះ ។​
​ពាក់ព័ន្ធ​នឹង​ការលើកឡើង​ខាងលើ​របស់​ក្រុម​ប្រជាពលរដ្ឋ​ដែល​រិះគន់​នេះ អ្នកយកព័ត៌មាន​មិនអាច​សុំ​ការបកស្រាយ​ក​ពី​លោក​យ៉ង ភិរម្យ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​បានទេ​កាលពី​រសៀល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥​នេះ ៕ ដោយ​៖ សុខ​សំណាង​
DSC00837

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya