ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​មនុស្ស​៤​នាក់ ករណី​ជួញដូរ​គ្រឿងញៀន​ ​

ឃាត់ខ្លួន​មនុស្ស​៤​នាក់ ករណី​ជួញដូរ​គ្រឿងញៀន​ ​

ខេត្តក្រចេះ​៖ ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​ក្រចេះ​ឃាត់ខ្លួន​បាន​ភ្លាមៗ​ក្នុង​យុទ្ធនាការ​ចុះបង្ក្រាប​គ្រឿង​ញៀន ក្រោម​ការ​ច​ង្អុ​យ​បង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លន សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ ។​
​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​កា​ប៉ូ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ ដឹកនាំ​ដោយ​លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល​ក្រុង​ក្រចេះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ក្នុង​បទល្មើស​ជាក់ស្តែង និង​ប្រមូលបាន​វត្ថុតាង​ជា​ថ្នាំញៀន​៤​កញ្ចប់​តូច រួមទាំង​សម្ភារ​វេច​ខ្ចប់​មួយចំនួនទៀត​៕
photo-116 photo-217

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya