ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ដី​ខ្មែរ​ជាង​១​ពាន់​ម៉ែត្រ​នៅ​ចំណុច​បង្គោល​សីមា​លេខ​៤៣​ត្រូវ​ជនជាតិ​ថៃ​ចូល​ភ្ជួរ​បំពាន​យ៉ាង​រំភើយ​ ​

ដី​ខ្មែរ​ជាង​១​ពាន់​ម៉ែត្រ​នៅ​ចំណុច​បង្គោល​សីមា​លេខ​៤៣​ត្រូវ​ជនជាតិ​ថៃ​ចូល​ភ្ជួរ​បំពាន​យ៉ាង​រំភើយ​ ​

បន្ទាយមានជ័យ​៖ នៅ​ថ្ងៃទី​០៩​មិថុនា​ឆ្នាំ​២០១៥​នេះ មាន​សេចក្ដីរាយការណ៍​ពី​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ថា​មាន​ជនជាតិ​ថៃ ចូលមក​បំពាន​ទឹកដី​កម្ពុជា ជាថ្មី​ម្តង​ទៀតហើយ ដោយ​កសិករ​ថៃ​បើក ត្រា​ទ័ ប្រហែល​ជិត​១០​គ្រឿង ចូលទៅ​ភ្ជួរ​ក្នុង​ដែនដី​ខ្មែរ ប្រហែល​១​ពាន់​ម៉ែត្រ​ទៀត នៅត្រង់ចំណុច​ក្បែរ​បង្គោល​សីមា​លេខ​៤៣ ស្ថិតនៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​
​សកម្មភាព​ដ៏​គឃ្លើន​ខាងលើនេះ គេ​មិនឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច កម្ពុជា​ដែល ប្រចាំការ​នៅទីនេះ ចេញមក​អន្តរាគមន៍​ឡើយ ដោយ​បណ្តោយ​ឲ្យ​ជនជាតិ​ថៃ ធ្វើ​សកម្មភាព​តាម​ទំនើងចិត្ត ហាក់បីដូចជា​បើកភ្លើង​ខៀវ អោយគេ​ព​ន្លឿ​ន ការ​ភ្ជួ​ល តែម្តង​។​
​សូមបញ្ជាក់​ផងដែរ​ថា​ដីស្រែ ដែល​ស្ថិតនៅ​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ដ​បន្ទាយមានជ័យ ជាប់​ព្រំដែន​ថៃ ឈម​នឹង​ភូមិ​មិ​ម៉ាក់​មូ​ន ឃុំ​ឃោ​គ​ស៊ូ​ង ស្រុក​គោក​ធ្យូង ខេត្ដ​ស្រះកែវ ប្រទេស​ថៃ ត្រូវ​កសិករ​ថៃ​បាន​ចូល​យក​ត្រាក់ទ័រ​ចំនួន ០១​គ្រឿង​មក​ភ្ជួរស្រែ​នៅត្រង់ចំណុច​ខាងលើ​តាំងតែ​ពីថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៥ ដែល​រហូតមក​ដល់ពេលនេះ គឺ​កសិករ​ថៃ​បាន​ភ្ជួរស្រែ​អស់​ផ្ទៃដី​ប្រមាណ​ជិត ១​ពាន់​ហិច​តា​មកហើយ​។​
​ដោយមាន​កិច្ច អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ កសិករ​ថៃ​ក៏បាន​ផ្អាក​ក​សម្មភាព​ទៅ​វិ​មួយរយៈ រងចាំ​ឱកាសល្អ​ពួកគេ​ចូល​ជាថ្មី​ម្តងទៀត​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​៩ មិថុនា​នេះ​ជាដើម ជនជាតិ​ថៃ​បាន​ចូល​បំពាន​ជាថ្មី ប៉ុន្តែ​គេ​មិនទាន់​ឃើញ សមត្ថកិច្ច​កម្ពុជា​ចេញមក​អន្តរាគមន៍​ឡើយ​ទេ​៕​ដោយ បូរី​Thail03 Thai01 Thail01

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya