ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​៤​នាក់ បាញ់​ទៅលើ​ប្រុស​ស្រី​២​នាក់​ប្លន់​យក​ម៉ូតូ​ស្កូ​ប​ពី​មិនបាន​សម្រេច​ ​

ជនសង្ស័យ​៤​នាក់ បាញ់​ទៅលើ​ប្រុស​ស្រី​២​នាក់​ប្លន់​យក​ម៉ូតូ​ស្កូ​ប​ពី​មិនបាន​សម្រេច​ ​

ភ្នំពេញ​៖ ក្រុម​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល់​មា​ក់មួយ​ដើម បានធ្វើ​សកម្មភាព​បាញ់​ចំនួន​១​គ្រាប់​បំណង់​ប្លន់​យក​ម៉ូតូ​ស្កូ​ប​ពី ពី​យុវជន​ម្នាក់​ដែល​ឌុប​ប្អូនស្រី​ទើបតែ​ចេញពី​ធ្វើការ នៅ​ម្តុំ​កោះ​ពេ​ជ្យ​តែ​មិនបាន​សម្រេច​។​
​ហេតុការណ៍​មួយ​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១១ ខែមិថុនា​ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ផ្សារ​ទំនើប​អ៊ី​អន តាម​បណ្តោយ​ផ្លូវ​សុធារស់ ស្ថិតក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន​។​
​ជនរងគ្រោះ​ឈ្មោះ​សុ​វណ្ណា រិត ភេទ​ប្រុស​អាយុ​២២​ឆ្នាំ និង​នារី​ជា​ប្អូនស្រី​ឈ្មោះ​សេង សុវណ្ណ​មូ​នី​កា អាយុ​២០​ឆ្នាំ មុខរប​ធ្វើការ​នៅ​ហាង ស្លី​មកា​ហ្វេ​នាក់​ទាំងពីរ​ស្នាក់នៅ​ម្តុំ​ពេទ្យ​រុស្សី ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​
​តាម​សំដី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រួប​គេ​បាន​ឌុប​ប្អូនស្រី​ឈ្មោះ​សេង វណ្ណ​មូ​នី​កា ចេញពី​កន្លែងធ្វើការ​នៅ​ជិត​កោះ​ពេ​ជ្យ ដោយ​បំណង​យកទៅ​ផ្ទះ​ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សុធារស់ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង មួយគ្រឿង​ម៉ាក​MSX ពណ៌​ស មិន​ចាំ​ស្លាក​លេខ ជិះ​គ្នា​២​នាក់ និង​មួយគ្រឿង​ទៀត​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​ជិះ​គ្នា​២​នាក់​ដូចគ្នា ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម បាន​ជិះ​មក​ក្បែរ​ហើយ​ដក​កាំភ្លើង​ចេញពី​ច​ង្គេះ បាញ់​សំដៅ​ទៅលើ​រួប​គេ​ចំនួន​មួយ​គ្រាប់ តែ​មិនត្រូវ ភ្លាមនោះ​នារី​ដែល​អង្គុយ​ខាងក្រោយ​ដោយ​ភ័យ​ពេក​ក៏បាន​ធ្លាក​ពីលើ​ម៉ូតូ​រងរបួស​រលត់​ជើង ។​
​សាក្សី​ដដែល​បាន​បន្តថា បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​បន្ថែម​ល្បឿន​ជិះ​ម៉ូតូ​ចូលទៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន ទើប​ក្រុម​ជនសង្ស័យ​មក​ហ៊ាន​ដេញតាម​ក៏​ជិះ​គេចខ្លួនបាត់​តែម្តង​។​
ក្រោយពេល​កើតហេតុ​នារី​ដែល​របួស​ត្រូវបាន​មិត្ត​ភ័ក្ត្រ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​យុវជន​ម្ចាស់​ម៉ូតូ​ក៏​មិនបាន​ទៅ​ដាក់​ពាក្យបណ្តឹង​នោះដែរ ដោយសារ ក្រោយពេល​កើតហេតុ​គឺ​ពុំ​ឃើញ​វត្តមាន​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះមក​អន្តរាគមន៍​នោះទេ ៕
image33 image32

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya