ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ក្មេងប្រុស​ម្នាក់ ករណី​រំលោភ​នារី សតិ​មិន​គ្រប់​

ឃាត់ខ្លួន​ក្មេងប្រុស​ម្នាក់ ករណី​រំលោភ​នារី សតិ​មិន​គ្រប់​

​តាកែវ​៖ នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៥​នេះ សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន ក្មេងប្រុស​ជំទង់​ម្នាក់ បញ្ជូនទៅ​តុលាការ ដោយ​ជាប់ចោទ​ពីបទ​រំលោភ លើ​ស្ត្រី​ម្នាក់​មាន​សតិ​មិន​គ្រប់​នៅក្នុង​បន្ទប់ទឹក​រោង​លក់​កាហ្វេ​រហូត​បាន​សម្រេចកា​លពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៥ វេលា​ម៉ោង ១១ និង ១៥ នាទី ស្ថិតក្នុង​ភូមិ​ត្រាំ សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​។

លោក ឆុក អេង​លី អធិការ​ក្រុង​ដូន​កែវ បានអោយដឹងថា ការចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ សឹម ជីវ័ន អាយុ ១៥ ឆ្នាំ​យោងតាម​ពាក្យបណ្ដឹង​របស់​ម្ដាយ​ស្ត្រី​រងគ្រោះ​។ រីឯ​នារី​រងគ្រោះ​មាន​អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយគ្នា​។​

​ម្ដាយ​នារី​រងគ្រោះ បានអោយដឹងថា កូនស្រី​របស់គាត់ ជា​មនុស្ស​សតិ​មិនល្អ​។ ចំណែក​នារី​រងគ្រោះ បាន​និយាយប្រាប់​ប៉ូលិស​ថា មុនពេល​កើតហេតុ ជនសង្ស័យ​បាន​បបួល​នាង ចូលក្នុង​បន្ទប់ទឹក រួច​ក៏​ចាប់រំលោភ​នាង​តែម្ដង​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​រំលោភ​នារីរ​ង​គ្រោះ​ពិតប្រាកដ​មែន​៕xx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya