ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ធ្វើ​សន្និសីទកាសែត ករណី​ជនសង្ស័យ​៤​នាក់​ ​

ប៉ូលិស​ធ្វើ​សន្និសីទកាសែត ករណី​ជនសង្ស័យ​៤​នាក់​ ​

កំពង់ចាម ៖ នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៥ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បាន​ធ្វើ​ស​ន្និសិទ​កាសែត ស្តីពី​លទ្ធផល​នៃ​ការបង្ក្រាប​បទល្មើស​ព្រហ្មទ័ណ្ឌ​ដែល​ពាក់ព័ន្ធ​និង​បទល្មើស និង​ជនសង្ស័យ​ចំនួន ០៤​នាក់ ដែល​កម្លាំង​ប្រតិបត្តិការ​របស់​នគរ​បាល​ខេត្ត និង កងរាជអាវុធហត្ថ​ខេត្ត​បានរួម​គ្នា​បង្ក្រាប​បាន ។​
​ជនសង្ស័យ​ទាំង​៤​នាក់​រួមមាន ទី​១-​ឈ្មោះ ឡា​ច ហ៊ាន ជាប់ចោទ​ចំនួន ១៤ ករណី​, ដីកា​ចាស់​ចំនួន ៤ ពាក់ព័ន្ធ​ការ​ប្លន់​នៅ​ខេត្ត​កំពង់ចាម​1 និង ខេត្ត​ត្បូងឃ្មុំ​៣ ដែល​កើតឡើង​តាំងពី​ឆ្នាំ ២០១១ បន្តៗ​មក​។ ,​ប្លន់​ប្រដាប់អាវុធ​នៅ​ខេត្ត​កំពង់ចាម ចំនួន ៥​ករណី ហើយ​ចាប់​បាន​ជាក់ស្តែង​នៅ​ថ្ងៃ​ទី ៥ ខែមិថុនា ឆ្នាំ​២០១៥, ប្លន់​ប្រដាប់អាវុធ​នៅ​ខេត្ត​ត្បូងឃ្មុំ ៤ ករណី និង​ឆបោក​១​ករណី ទី​២-​ឈ្មោះ ច​ន ចាន់ដន ហៅ ដង់ ជាប់ចោទ ៦​ករណី មុច​សញ្ញា​នេះ​ទើប​ចេញពី​គុក​នៅ​ថ្ងៃ​ទី ៣០ ខែ​ធ្នូ ឆ្នាំ​២០១៤ បានធ្វើ​សកម្មភាព​ប្លន់ ៣​លើក និង​លួច​ឆក់ ៣​លើក ចាប់ខ្លួន​ជាក់ស្តែង ឆក់​ខ្សែករ​ពលរដ្ឋ​នៅ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ៣-​ឈ្មោះ ជឿន វណ្ណា ប្លន់​ម៉ូតូ ១​ករណី និង​លួច​ម៉ូតូ ១​ករណី ៤-​ឈ្មោះ ធឿន ស៊ីអ៉ី (​ស្រី​) ជា​ប្រពន្ធ​របស់ ឡា​ច ហ៊ាន សមគំនិត​ចោរកម្ម ៕Hong-0320 Hong-0323

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya