ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ហាំ វណ្ណៈ បណ្ដោយឲ្យ​មាន​បទល្មើស​នាំ​ចេញ​ចូល​តាម​ច្រករបៀង​ម៉ុង​ចិន ​

លោក ហាំ វណ្ណៈ បណ្ដោយឲ្យ​មាន​បទល្មើស​នាំ​ចេញ​ចូល​តាម​ច្រករបៀង​ម៉ុង​ចិន ​

បន្ទាយមានជ័យ​៖  នៅ​ភូមិសាស្ត្រ​ច្រករបៀង «​ម៉ុង​ចិន​» បច្ចុប្បន្ន មាន​ទីតាំង​ដ៏​ធំ​មួយ​កន្លែង (​អាច​ជា​ឃ្លាំង​ស្ដុក​ទំនិញ​) ត្រូវបាន​គេ​ធ្វើ​របង បិទបាំង​ជិតឈឹង និង​មាន​អ្នក​យាមកាម យ៉ាង​តឹងរ៉ឹង ប្រុងប្រយ័ត្ន​បំផុត ដោយ​ហាមប្រាម អ្នក​ក្រៅ​ផ្សេងៗ មិន​ឲ្យចេញ​-​ចូល ឬ​ក៍​មើលឃើញ​គ្រឿងក្នុង ទីកន្លែង​ដ៍​អាថ៌កំបាំង​នោះឡើយ ។ ជា​ញឹកញាប់ គេ​តែងតែ​បាន​ឃើញ មាន​រថយន្ត​ស៊េរី​ទំនើបៗ និង​ឡាន​ដឹក​ទំនិញ​ផ្សេងៗ បើកបរ​ចូលទៅ ក្នុង​កន្លែង​នោះ ដោយ​មាន​អ្នក​ចាំ បើកទ្វារ​របង​ឲ្យចូល ហើយ​បិទ​វិញ​ភ្លាមៗ មិន​ដែល​ហ៊ាន​ចំហ​ទ្វាររបង ឲ្យ​សាធារណជន បាន​មើលឃើញ​អ្វីៗ ដែល​មាន​នៅ​ខាងក្នុង​នោះ​ទេ​…​។​
​បទល្មើស​ទាំងនោះ ឈើ​ប្រណីត​, ជ្រូក​ក្រហម និង​ទំនិញគេចពន្ធ​ផ្សេងៗ​ទៀត ដែល​ពួក​ឈ្មួញ តែង​នាំចេញ​-​នាំចូល តាម​ច្រករបៀង «​ម៉ុង​ចិន​» ស្ទើរ​មិន​មាន​ថ្ងៃ​លោះ​ឡើយ ជាការ​ធើ្វ​ឲ្យ​ខាតបង់ ចំណូល​ថវិកា​ជាតិ​ក្នុង ១​ខែៗ និង ១​ឆ្នាំៗ មិន​តិច​ទេ ។ តែ​ផ្ទុយទៅវិញ អ្នក​ដែល​ទទួលបាន លុយកាក់​លាភសក្ការៈ ផល​ប្រយោជន៍​យ៉ាងច្រើន ពី​បទល្មើស​ទាំងនោះ គឺមាន​តែ​ពួក​ឈ្មួញ និង​ពួក​មន្ត្រីៗ​ពាក់ព័ន្ធ ខិលខូច​មួយ​ក្ដាប់​តូច ប្រចាំការ​នៅ​ទីនោះ​ប៉ុណ្ណោះ ។​
​ក្នុង​រយៈពេល ប៉ុន្មាន​ខែ​មកនេះ មាន​ច្រករបៀង​មួយ ឈ្មោះ​ច្រករបៀង «​ម៉ុង​ចិន​» ស្ថិតនៅក្នុង​ភូមិ​ម៉ុង​ចិន សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ (​ក្រោម​ការគ្រប់គ្រង​ដោយ​លោក ហាំ វណ្ណៈ មេបញ្ជាការ នគរបាល​វរៈ​ការពារ ព្រំដែន​គោក​លេខ ៨៩១) ត្រូវ​គេ​សង្ស័យថា បាន​និង​កំពុង​កើតមាន បទល្មើស​នាំចេញ​-​នាំចូល នូវ​ទំនិញ​ផ្សេងៗ ពី​កម្ពុជា​ទៅ​ថៃ និង​ពី​ថៃ​មក​កម្ពុជា ស្ទើរ​រាល់​យប់​ថ្ងៃ យ៉ាង​អនាធិបតេយ្យ​បំផុត ដោយ​គ្មាន​ការបង្ក្រាប ទប់ស្កាត់​ពី​សមត្ថកិច្ច​ជំនាញ ទៅ​តាម​បទបញ្ជា​ថ្នាក់លើ គ្រប់​ជាន់ថ្នាក់​នោះទេ ៕kjsa

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya