ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស​គ្រឿងញៀន​២​នាក់​

ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស​គ្រឿងញៀន​២​នាក់​

​ខេត្តកណ្ដាល ៖ មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​២​នាក់ ក្នុងចំណោម​បក្ខពួក​៤​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​០១​និង​១៥​នាទី​យប់ ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥ ចំណុច ភូមិ​ព្រែក​ប៉ុល​ន ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

 
​ជនសង្ស័យ​ទី ១.​ឈ្មោះ ប៉ិច វុទ្ធី (​ហៅ​អា​ក្អាត់​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មុខរបរ លាង​ម៉ូតូ​។​ ​ទី​២.​ឈ្មោះ ឡេង រដ្ឋា (​ហៅ​ស៊ឹ​ប​) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ​។ ទី​៣.​ឈ្មោះ ប៉ា លី ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ បាញ់ថ្នាំ​ស្វាយ​(​រត់គេចខ្លួន​)​។ ទី​៤.​ឈ្មោះ ទុំ ភេទ​ប្រុស​អាយុ ២២​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​(​រត់គេចខ្លួន​)​។ ជនសង្ស័យ​ទាំង​០៤​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​កណ្ដាល​ក្រោម​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​។

​វត្ថុតាង​ចាប់យក​៖-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​)០៤​កញ្ចប់​តូច ប្រើប្រាស់​អស់​១​កញ្ចប់​តូច​នៅសល់​០៣​កញ្ចប់​តូច -​ទូរស័ព្ទដៃ​ម៉ាក​ណូគា ចំនួន​០១​គ្រឿង​នឹង​សំភារៈប្រើប្រាស់​សារធាតុ​ញៀន​មួយចំនួនទៀត​។​

 
​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ខខខ ខច

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya