ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បង្ហាញមុខ​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៣០​នាក់

បង្ហាញមុខ​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៣០​នាក់

​ភ្នំពេញ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ជិត​៣០​នាក់​ត្រូវ​បានបង្ហាញ​ជា​សាធារណ​: នៅ​រសៀល​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៥ មុនពេល​បញ្ជូនទៅ​តុលាការ​មួយថ្ងៃ​។​

​បើតាម​លោក ប៊​ន សំអាត ស្នងការរង​និង​ជា​ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជនសង្ស័យ​ចំនួន​២៧​នាក់ (​ស្រី​ចំនួន​០៨​នាក់​) ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់ គ្រឿងញៀន ត្រូវបាន​បង្ហាញមុខ នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ក្រោយពេល​ចាប់ខ្លួន​ជា​បន្តរ​បន្ទាប់ ។​

​ជនសង្ស័យ​ចំនួន​២៧​នាក់​ខាងលើនេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​២​ខណ្ឌ​ផ្សេងគ្នា​បង្ក្រាបបាន ដោយ​ខណ្ឌ​ឬ​ស្សី​កែវ បង្ក្រាប​ចំនួន​៤​នាក់ (​ស្រី​២) និង​ខណ្ឌដង្កោរ បង្ក្រាបបាន​ចំនួន​២៣​នាក់ (​ស្រី​៦​នាក់​) និង​ដកហូត​វត្ថុតាង​មាន​ថ្នាំញៀន​សរុប​ចំនួន​៣៨​កញ្ចប់​តូច​។​

​មន្ត្រីនគរបាល​ខណ្ឌដង្កោ​រ បាន​ប្រាប់ថា ចំនួន​២៣​នាក់​ខាងលើ ដំបូង​កម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ​របា​ន​ដាក់​ការ​ឆែក​អាវុធជាតិផ្ទុះ និង​សារធាតុ​ថ្នាំញៀន ភ្លាមនោះ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់​កាលពី​យប់​ថ្ងៃទី​០៥​ខែមិថុនា ឆ្នាំ​២០១៥ ហើយក៏​សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ត​ច្បាម​តាម​បាន​ចំនួន​២១​នាក់​បន្ថែមទៀត នៅ​ម្ដុំ​រោងចក្រ​៦​ជាន់ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​យប់​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៥​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២៧ នាក់​ខាងលើ ក្រោយពី​បង្ហាញមុខ ត្រូវបាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បញ្ជូន​ខ្លួន​អោយកម្លាំង​សមត្ថកិច្ច​តាម​ខណ្ឌ​ត្រៀមខ្លួន​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅ​ថ្ងៃទី​០៨​ខែមិថុនា សែ្អ​ក​នេះ​៕c h

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya