ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» Breaking News, ព័ត៌មានជាតិ » យូ សុធា ប្រធាន​ប៉ុស្តិ៍​ច្រក​ដាក់​ដាំ​ល្បីឈ្មោះ​ប្រព្រឹត្ត​អំពើពុករលួយ​ពី​ក្រុម​ឈ្មួញ​ដឹកឈើ​ប្រណីត​ ​

យូ សុធា ប្រធាន​ប៉ុស្តិ៍​ច្រក​ដាក់​ដាំ​ល្បីឈ្មោះ​ប្រព្រឹត្ត​អំពើពុករលួយ​ពី​ក្រុម​ឈ្មួញ​ដឹកឈើ​ប្រណីត​ ​

ភ្នំពេញ​៖ តាម​ប្រភពពី​សមត្ថកិច្ច​បាន ឱ្យដឹងថា​ច្រក​ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណីត ទៅ​លក់​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ពុករលួយ ជា​ប្រព័ន្ធ​រួច ជាពិសេស​មានការ​បើក​ដៃ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ពី​សំណាក់​លោក  យូ សុធា ដែលជា​មេ​ប៉ុស្តិ៍​ព្រំដែន អន្តរជាតិ​ដាក់ ដាំ​ដែល​មិនគួរ​ថ្នាក់លើ​មើលរំលង​នោះទេ ។​
​បើតាម​ក្រុម​ពួក​ឈ្មួញ​អាច នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ពី ស្រុក​យួន​ចូល​ស្រុក​ខ្មែរ​ដូចជា​ប្រេង សាំង​ទំនិញ​ចាប់ ហួយ​គ្រប់​ប្រភេទ នំ​កញ្ចប់  មី គ្រឿង​កំប៉ុង  និង​ស្រា​បៀរ​ជាដើម ។​
លោក ញ៉ែម វ៉ាន់​នី ដែល​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី និង​លោក តូច យន់ ស្នងការរង​ទទួលបន្ទុក កិច្ចការ​ព្រំដែន​ប្រហែលជា​អាច​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​លោក យូ សុធា នោះ​ក៏​អាច​ថា​បាន ទើប​បណ្តោយឱ្យ មន្ត្រី​រូបនេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ជាន់ឈ្លី​កំណែទម្រង់​ថ្នាក់លើ​យ៉ាង​ព្រហើន ដែល​គួរតែ​ក្រសួងមហាផ្ទៃ​ពិនិត្យ​ពី​ការ​អ​សមត្ថ ភាព​របស់ ស្នងការរង តូច យន់ និង​ស្នងការ​ខេត្ត​មណ្ឌល​គី​រី ញ៉ែម វ៉ាន់​នី ដែល​សំបូរ​រឿងអាស្រូវ និង​កំពុង​ប្រញាប់ ប្តឹង​ពី​មន្ត្រី​ក្រោម ឱវាទ​ពីបទ​ពុករលួយ និង​បក្ខពួក​គ្រួសារនិយម​នេះ​ផង ។​
​មានការ​លើកឡើង​ពី​មន្ត្រី​ក្នុង​ស្នងការដ្ឋាន​ខេត្ត​នេះ​ថា ម៉ា​ហ្សៀ យូ សុធា ក្នុងនាម​ជា​ប្រធាន​ប៉ុស្តិ៍​ព្រំដែន​អន្តរជាតិ​ទ្វេភាគី ដាក់​ដាំ​កំពុងតែ​ក្រអឺតក្រទម​យ៉ាង​ល្បីឈ្មោះ​បំផុត​ខាង​ប្រព្រឹត្ត​អំពើ ពុករលួយ​គាបសង្កត់​លើ​ញើស​ឈាម​ប្រជាពលរដ្ឋ និង​ឈ្មួញ​ប្រមូល​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ ដឹកឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​និង​ប្រមូល​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ចូល​ស្រុក​ខ្មែរ ។​
​ដូចជា​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ក៏មាន​ក្រុមមន្ត្រី​ស្នើ​សុំឱ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនត្រូវ មើលរំលង​តទៅទៀត​ទេ ព្រោះ ច្រក​ដាក់​ដាំ​ដែលមាន​ចម្ងាយ​ប្រមាណ​២០​គី​ទ្បូ​ម៉ែត្រ ស្ថិ​ន​នៅ​ប៉ែក​ខាងត្បូង​ឆៀង​ខាងកើត​ទី​រួម​ខេត្តមណ្ឌលគិរី កំពុង​កើតមាន​បទល្មើស​ឆ្លងដែន​យ៉ាង​ពេញបន្ទុក​ក្រោម​ក្លៀក​របស់​ឈ្មោះ យូ សុធា និង​ក្រោម​ក្លៀក​ការធ្វើ​មិនដឹងមិនឮ​របស់ ស្នងការរង តូច យន់ និង​ស្នងការ ញ៉ែម វ៉ាន់​នី នោះ ហើយ​ក៏មាន​សំណូមពរ​ឱ្យ​ថ្នាក់លើ​គួរតែ​ចុះ​ត្រួតពិនិត្យ​នូវ​ភាពមិន ប្រក្រតី របស់​ច្រកទ្វារ​ភាគី​ដាក់​ដាំ​នេះ​ជាបន្ទាន់​ផង ។ ជាពិសេស គឺ​ការ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​នោះ តែម្តង ដែល​គេ​គណនា​ពី​មេ​ប៉ុស្តិ៍​ខាងលើ​គៃបំបាត់​ពន្ធ​រដ្ឋ​ក្នុង​មួយ​យប់​មួយ ថ្ងៃ​ឬមួយ​ខែៗ ស្មើ​និ​ងិ​រាប់សែន​ដុល្លារ ដែល​ធ្វើឱ្យ​មេ​ប៉ុស្តិ៍​ដាក់​ដាំ យូ សុធា គ្រប់ទឹក​ត្រូវប៉ាន់​បំផុត និង​មិនគួរ​លោក សុខ ផល មើលរំលង​នោះទេ ។​
ជុំវិញ​សកម្មភាព​នាំចេញ​ឈើ​ប្រណី​តទៅ​ស្រុក​យួន​និង​សកម្មភាព​នាំ ទំនិញគេចពន្ធ​ចូល ស្រុក​ខ្មែរ ពុំមាន​ការថយចុះ​នោះ ទេ បានធ្វើឱ្យ​លោក យូ សុធា និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ប្រចាំ​ច្រក​ដាក់​ដាំ​បាន​ឃុបឃិត​គ្នា ធ្វើ អ្វីៗ​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។​
​ដោយឡែក​ជុំវិញ ករណីនេះ​គួរតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរតែ​ចាត់​វិធាន ការស៊ើបអង្កេត​ជាបន្ទាន់ ដើម្បី​កុំឱ្យ​លោក យូ សុធា និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ដាក់​ដាំ​ប្រព្រឹត្ត​អំពើពុករលួយ តាមតែ​ទំនើងចិត្ត​ជាន់ឈ្លី​កិត្តិយស​ប៉ូលិស​ថ្នាក់ជាតិ​ជា​បន្តទៅទៀត ៕
1013885_327645044035298_1225845718_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya