ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន EBC ៨​នាក់ បោក​យកប្រាក់ ប្រជាពលរដ្ឋ​តាម​រូបភាព​ដាក់​ប្រាក់​សន្សំ ​

ប៉ូលិស​ឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន EBC ៨​នាក់ បោក​យកប្រាក់ ប្រជាពលរដ្ឋ​តាម​រូបភាព​ដាក់​ប្រាក់​សន្សំ ​

សៀមរាប​៖ លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត នៅ​ថ្ងៃទី​០៧ ខែ មិថុនា ឆ្នាំ​២០១៥ បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច ចុះ​ត្រួតពិនិត្យ​ទីតាំង​សាខា​ក្រុមហ៊ុន EBC ស្ថិតក្នុង​ស​ណ្ឋា គារ​សៀមរាប​ថោ​ន បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះ បាន​ដើរ​ផ្សព្វផ្សាយ និង ឃោសនា​បោកប្រាស់​ប្រជាពលរដ្ឋ​ឲ្យ​យក ប្រាក់​ទៅ​ដាក់​បញ្ញើ​សន្សំ ដោយ​ទទួល​អត្រា​ការប្រាក់​ខ្ពស់ រហូតដល់​ទៅ ១០​ភាគរយ​។​
កម្លាំង​នគរបាល​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន Empire Big Capital Limited (EB C) ក្នុង​ខេត្តសៀមរាប​ចំនួន ៨​នាក់ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់ របស់​ប្រជាពលរដ្ឋ តាមរយៈ​រូបភាព ដាក់​ប្រាក់​បញ្ញើ​សន្សំ​ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់​។​
​លោក ឃឹម ប៊ុន​សុង បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ បាន​ដើរ​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​ឲ្យ​ប្រជាពលរដ្ឋ​យកប្រាក់ ២.០០០​ដុល្លារ ទៅ​ដាក់​បញ្ញើ​ជាមួយ​ខ្លួន ហើយ​ក្នុង​រយៈពេល ១៨​ខែ អាច​ទទួល​ប្រាក់​មកវិញ​ទាំង​ដើម ទាំង​ការ រហូតដល់​ទៅ ៥៦០០​ដុល្លារ​អាម៉េរិក​។ ក្រុមហ៊ុន​នេះ បាន​ដើរ​ឃោសនា​បោកប្រាស់​ប្រជាពលរដ្ឋ​ថា ខ្លួន​យក ប្រាក់​ទាំងនេះ ទៅធ្វើ​ការវិនិយោគ​ទិញ​ប្រេង ទិញ​ភាគហ៊ុន​នៅតាម​ធនាគារ​ជាដើម​។ លោក ឃឹម ប៊ុន​សុង បញ្ជាក់ ទៀតថា ក្រុមហ៊ុន EBC  នេះ ធ្វើ​សកម្មភាព​បោកប្រាស់​យក​ប្រាក់​ប្រជាពលរដ្ឋ ដោយ​ប្រើ​ឈ្មោះ​អង្គការ​មួយចំនួន មានដូចជា អង្គការ AIF (Asean Intrusment Foundation) សមាគម ICA (Invesment Consultant Associa tion)​។​
​ប្រតិបត្តិ​ការឆែកឆេរ​ខាងលើ សមត្ថកិច្ច បាន​ឃាត់ខ្លួន​បុគ្គលិក​របស់​ក្រុមហ៊ុន ៨​នាក់ និង​ដកហូត​វត្ថុតាង​មួយចំនួន ផ្សេងទៀត ហើយ​កម្លាំង​សមត្ថកិច្ច កំពុង​បន្ត​ប្រតិបត្តិការ តាមច្បាប់​បុគ្គលិក និង​ជន​ពាក់ព័ន្ធ​ដទៃទៀត ដែល​កំពុង រត់គេចខ្លួន​។​
​លោក​អភិបាលខេត្ត​សៀមរាប ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រោយ​ការឆែកឆេរ​ទៅ រកឃើញថា ក្រុមហ៊ុន EBC នេះ ពុំ មានច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ​នោះឡើយ​។​
​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប កាលពី​ថ្ងៃទី​៤ ខែមិថុនា បានចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​ឲ្យ ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការខ្ចីប្រាក់ និង​ការដាក់​ប្រាក់​សន្សំ​ជាមួយ​ក្រុមហ៊ុន សមាគម និង អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​តាមរយៈ​បណ្តាញ​តៗ​គ្នា​។​
​បច្ចុប្បន្ន មាន​ក្រុម​ជន​មួយចំនួន​បង្ហាញខ្លួន​ជា​ក្រុមហ៊ុន ជា​សមាគម ជា​អង្គការ​មិនមែន​រដ្ឋាភិបាល ធ្វើ សកម្មភាព​ឲ្យ​ខ្ចីប្រាក់ ឬ​ការ​សន្សំ​ប្រាក់​មាន​អត្រា​ការប្រាក់​ខ្ពស់ តាម​រូប​ភាពចុះ​ជួប​ផ្ទាល់​បញ្ចុះបញ្ចូល​, ការជួបជុំ​, ការធ្វើសិក្ខាសាលា នៅតាម​លំនៅដ្ឋាន និង​ទីប្រជុំជន ដែល​សកម្មភាព​ទាំងអស់នេះ ពុំទាន់​មានការ​អនុញ្ញាត ឬ​មាន​អាជ្ញា​បណ្ណ ពី​ធនាគារជាតិ​នៃ​កម្ពុជា​នៅឡើយ​នោះទេ​៕
1 11 111

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya