ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ឡាន បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ​ ​

ម៉ូតូ​បុក​ឡាន បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ​ ​

ព្រះសីហនុ​៖ យុវជន​ម្នា​ក់បាន​បាត់បង់​ជិវិត​ភ្លាមៗ​នៅនឹងកន្លែង បន្ទាប់ពី​បាន​ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​កាលពី​វេលា​ម៉ោង​២៣ និង ៤៥​នាទី​យប់ ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ក្បែរ​រោង​ច​ក្រញូវ​ស្តារ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​
នៅវេលា​ម៉ោង​កើតហេតុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៍​ខ្មៅ សេរី​២០១៤ ពាក់​ស្លាក​លេខ​កំពត 1H 3996 បើកបរ​ដោយ​ឈ្មោះ ធី ភេទ ប្រុស អាយុ​២៥​ឆ្នាំ (​ស្លាប់​នៅនឹងកន្លែង​) មាន​ទីលំនៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត បាន​បុក​ជាមួយ​រថយន្ត​ម៉ាក កាមរី​ឆ្លាម ពណ៍​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2L 5037 បើកបរ​ដោយ​ឈ្មោះ ឡុង សារឿន ភេទ ប្រុស អាយុ​៣០ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ មានមុខ​របរ​បើកប​រ​រថយន្ត (​ឃាត់ខ្លួន​ក្រោយ​កើតហេតុ​) បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​
នៅមុន​កើតហេតុ គេ​បានឃើញ​ម៉ូតូ​ជនរងគ្រោះ​នេះ​បើកបរ​ចេញពី​ក្រុងព្រះសីហនុ ម្នាក់ឯង​ក្នុង​ល្បឿន​លឿន ក្នុងស្ថានភាព​ប្រ​ញ៉ាប់ រហូតមកដល់​ចំណុចកើតហេតុ​ក៏បាន​បុក​ជាមួយ​រថយន្ត​ដែលមាន​ទិសដៅ បញ្ច្រាស់​គ្នា ហើយ​មាន​ល្បឿន​ដូចគ្នា នៅ​ចំ​កណ្តាល​ទ្រូង​ថ្នល់ អូស​ប្រមាណ​ជិត​ម្ភៃ​ម៉ែត្រ ទើប​រថយន្ត​ឈប់ បន្ទាប់មក​គេ​បានឃើញ​ម្ចាស់​រថយន្ត​នៅក្បែរ​រថយន្ត​ដោយ​ពុំបាន​រត់គេច ខ្លួន​ដូច​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ​នោះទេ រហូត​ជិត​កន្លះ​ម៉ោង​ទើប​សមត្ថកិច្ច​មកដល់​ហើយ​បាន​ឃាត់ខ្លួន​តែម្តង ៕

DSC03943 DSC03939 DSC03941

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya