ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប្តី​ខឹង​ប្រពន្ធ​សុំ​លែង ទិញ​សាំង​ប៉ុនប៉ង​ដុត​ផ្ទះ​មិនបាន​សម្រេច​ ​

ប្តី​ខឹង​ប្រពន្ធ​សុំ​លែង ទិញ​សាំង​ប៉ុនប៉ង​ដុត​ផ្ទះ​មិនបាន​សម្រេច​ ​

ស្វាយរៀង​៖ កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៥ បុរស​ម្នាក់​ស្រវឹងខួប​ប្រពន្ធ​ទ្រាំ​មិនបាន​រត់ចោល​នោះបាន​ទិញ​សាំង​៣ លីត្រ ប៉ុនប៉ង​ដុត​ផ្ទះក្បឿង​២​ខ្នង​ចោល តែ​ត្រូវ​អ្នកជិតខាង​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន មក​អន្តរាគមន៍​ទាន់ពេលវេលា ដោយ​ដុត​បានតែ​សម្លៀកបំពាក់ មុង ភួយ កន្ទេល ខ្នើយ​ប៉ុណ្ណោះ  ស្ថិតនៅ​ភូមិ​ធ្ម​ល់ សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។  បុរស​ខាងលើ​ឈ្មោះ​ប៊ុន សារ៉េត អាយុ​៥៣​ឆ្នាំ អតីត​ជា​នាយទាហាន មាន​ឋានៈ​វរៈសេនីយ៍ត្រី មាន​ប្រពន្ធ​ឈ្មោះ​ប៉ែន សារ៉េត អាយុ​៥៣​ឆ្នាំ មុខរបរ​លក់​បន្លែ មានកូន​២​នាក់​ក្នុងបន្ទុក រស់​ភូមិ​ធ្ម​ល់ សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​
ដោយសារ​ស្ត្រី​ជា​ប្រពន្ធ​ខឹង​ប្តឹង​ខ្លាំងពេក ទើប រត់ចោល​ទៅ​រស់នៅ​ជាមួយ​កូន​នៅឯ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៥ ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ខឹង ក៏​ដុត​សម្លៀកបំពាក់ មុង ភួយ កន្ទេល ខ្នើយ​ចោល​អស់ ប៉ុន្តែ​ត្រូវ​លោក​មេភូមិ និង​សាច់ញាតិ​មកឃាត់ លួងលោម​ឲ្យ​ចូលដេក ទើប​ស្ងប់ស្ងាត់​បាន​មួយគ្រា​។ ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ មកដល់​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៥ ស្ត្រី​ជា​ប្រពន្ធ​បាន​វិល ត្រឡប់មកផ្ទះ​វិញ ហើយ នៅ​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៥ បុរស​ជា​ប្តី បានរ​ត់ទៅ​ទិញ​សាំង​៣​លីត្រ​យកមក​បម្រុង​ចាក់​ដុត​ផ្ទះ​ចោល​។
ដោយមាន​ការសង្ស័យ ស្ត្រី​អ្នកលក់​សាំង​បាន​ជិះ ម៉ូតូ​តាម​ពីក្រោយ​បុរស​ខាងលើនេះ និង​បាន​ប្តឹង​លោក​មេភូមិ​ធ្ម​ល់ ។ លោក​មេភូមិ​ក៏​ជិះ​ម៉​តូ​តាម​មកពី​ក្រោយ ហើយ​ដណ្តើមយក​សាំង ហើយ ប្តឹង នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​ចេក​ឲ្យ​ជួយ​អន្តរាគមន៍ ។ នគរបាល​បាន​ចុះទៅ​ណែនាំ អប់រំ ក៏​ដូច​ជួយ សម្រុះសម្រួល​ជាមួយ​ប្រពន្ធ​ដែរ ប៉ុន្តែ​ស្ត្រី​ជា​ប្រពន្ធ​បដិសេធ​សុំ​លែងលះ​ជាដាច់ខាត និង​ព្រម​ប្រគល់​ម៉ូតូ និង​ផ្ទះក្បឿង​២​ខ្នង​ឲ្យ​ប្តី​ទាំងអស់ ៕22

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya