ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » សង្សារ​១​គូ​ខឹង​រឿង​បាត់​ម៉ូតូ​ពី​យប់ ព្រឹក​ឡើង​ឈ្លោះ​គ្នា​ផ្អើល​សមត្ថកិច្ច​ ​

សង្សារ​១​គូ​ខឹង​រឿង​បាត់​ម៉ូតូ​ពី​យប់ ព្រឹក​ឡើង​ឈ្លោះ​គ្នា​ផ្អើល​សមត្ថកិច្ច​ ​

ភ្នំពេញ ៖​គូសង្សារ​មួយគូបាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​ស​សៃ ក​ដាក់គ្នា​ទាំង​ព្រឹក នៅ​កណ្តាល​ផ្សារ បឹងត្របែក​ផ្លា​ហ្សា ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៩​និង​ព្រឹក ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៣ ដោយសារ​ភាគី​បុរស​វាយ​ទៅលើ​ភាគី​នារី  បាត់​ម៉ូតូ​កាលពី​យប់មិញ​នៅពេល​ដឹក​គ្នា​ដើរលេង ។
​បុរស​ឈ្មោះ ជា កុសល អាយុ​៣០​ឆ្នាំ មាន​មុខរបរ​ជាជាង​កាត់សក់ ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ជា​សង្សារ​ស្ត្រី​រងគ្រោះ​ឈ្មោះ សំ រី​ណា អាយុ​២៦​ឆ្នាំ មានមុខរ​បរជា​អ្នក​ម៉ាស្សា​មុខ និង​ធ្វើ​ក្រចក ស្នាក់នៅ​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។
​ទាក់ទិន​នឹង​ករណី​ខាងលើនេះ​បុរស​ឈ្មោះ​ជា កុសល និង​ឈ្មោះ សំ រី​ណា ជា​សង្សារ​បានរួម​រស់​នៅ​ជាមួយគ្នា​អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​មកហើយ បាននាំគ្នា​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១០០ ស៊េរី​ឆ្នាំ​២០០៩ ទៅ​ដើរលេង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​យប់មិញ​វេលា​ម៉ោង​៩ ថ្ងៃទី​២៨ ខែសីហា ខណៈពេល​ខ្លួន​និង​សង្សារ​វល់​តែ​ជាប់
​សាសង​ស្នេហា​ផ្អែម​ល្អែ​ម​ជាមួយគ្នា ស្រាប់តែ​ងាក​មក​បាត់​ម៉ូតូ ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​ទាំងពីរ​នាក់ មានទំនាស់​ឈ្លោះទាស់ទែង​គ្នា​។ រហូតមកដល់​ព្រឹក​ឡើង​នាំគ្នា​ទៅ​ផ្សារ ក៏​នៅតែ​ជជែក​គ្នា​រឿង​បាត់​ម៉ូតូ រហូត​ផ្ទុះ​ហិង្សា​នៅ​ផ្សារ​ផ្លា​ហ្សា​បឹងត្របែក ដែលជា​កន្លែង​កាត់សក់​របស់​បុរស​ជា​សង្សារ​តែម្តងទៅ ។​
​មូលហេតុ​ដោយ​បង្ក​ឲ្យ​មានការ​ផ្ទុះ​ហិង្សា​នេះ​កើតឡើង គឺ ឈ្មោះ ជា កុសល សង្ស័យ​នាង​ឈ្មោះ សំ រី​ណា មាន​ល្បិច​នាំ​គេ​ទៅលេង​កោះ​ពេជ្រ​ហើយ នាំ​ចោរ​ឲ្យ​មក​លួច​ម៉ូតូ​របស់គេ​។
​ក្រោយពេល​មាន​ហេតុការណ៍​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​បឹងត្របែក​ចុះ​អន្តរាគមន៍ ឃាត់​ភាគី​ទាំងសងខាង​មក​ទីស្នាក់ការ​ប៉ុស្តិ៍​អប់រំ ដោយ​គ្មាន​គា​ភី​ខាង​ណា​ប្តឹង​នោះ សមត្ថកិច្ច​បាន​សម្រួល​ឲ្យ​ត្រឡប់​ទៅវិញ​រៀងៗ​ខ្លួន​អស់​ទៅ ៕

សុវណ្ណ សុខា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya