ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ក្រុមចោរ​៦​នាក់ ភ្ជង់​ប្លន់​ម៉ូតូ​ពី​គូស្នេហ៍​ជិះ​គេចខ្លួនបាត់​ដោយ​សុ​វត្ថ​ភាព​

ក្រុមចោរ​៦​នាក់ ភ្ជង់​ប្លន់​ម៉ូតូ​ពី​គូស្នេហ៍​ជិះ​គេចខ្លួនបាត់​ដោយ​សុ​វត្ថ​ភាព​

​ភ្នំពេញ ៖​ក្រុម​ជន​ស្ស័​យ​៦​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល​ម៉ាក​២​ដើម ជិះ​ម៉ូតូ​២​គ្រឿង បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក​MSX ពី​គូស្នេហ៍​មួយគូ កាលពី​វេលា​ម៉ោង​១​និង ៣០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៥​នៅ​ចំណុច​ខាងក្រោយ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង តាម​បណ្តោយ​ផ្លូវ​លេខ​៥១​ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ។​

​ជនរងគ្រោះ​ឈ្មោះ​ស៊ី ហួត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​មុខរបរ​ជា​សិស្ស​រៀន នៅ​សាកល វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ស្នាក់នៅ​ម្តុំ​ផ្សារ​សំណង់​១២ ចំណែក​នារី​ជាស​ង្សា​ឈ្មោះ​ស្រី​ល័​ក្ខ អាយុ​២៣​ឆ្នាំ ស្នាក់នៅ​អគារ​កាណាឌីយ៉ា ។​

​មុនពេល​កើតហេតុ​រួប​គេ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​MSX ពណ៌​ស មិន​ចាំ​ស្លាក​លេខ បាន​ចេញពី​ហូប​គ្រឿង សមុទ្រ​នៅ​ម្តុំ​មុខ កាណាឌីយ៉ា​ហើយ​ក្នុង​បំណង​ត្រលប់​ទៅផ្ទះ ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ឈប់​ម៉ូតូ​បំរុង​និង​យកទៅ​ផ្ញើ ភ្លាមនោះ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​៦​នាក់​ជិះ​ម៉ូតូ​២​គ្រឿង មិន​ចាំ​ស្លាក​លេខ​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មក​ភ្ជង់​ប្លន់​យក​ម៉ូតូ ហើយ​គេចខ្លួនបាត់​ដោយ​សុ​វត្តិភាព​៕​xc

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya