ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង កើប​ប្រាក់​ពុករលួយ និង​ប្រាក់ចំណេញ​ពី​មន្ទីរ​ព្យាបាល​របស់ខ្លួន​

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង កើប​ប្រាក់​ពុករលួយ និង​ប្រាក់ចំណេញ​ពី​មន្ទីរ​ព្យាបាល​របស់ខ្លួន​

​ស្វាយរៀង​៖ ចាប់តាំងពី​លោក កែ រដ្ឋា បាន​ឡើងជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​មួយរយៈ​មកនេះ​បានធ្វើ​ឲ្យ​រូបគាត់​កំពុងតែ​សប្បាយ​ក្នុងការ​ប្រមូលប្រាក់​ពី​ការប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​ថវិកាជាតិ ហើយ​ក្រៅពីនោះ​រូបគាត់​ក៏​កំពុងតែ​ទទួល​ប្រាក់ចំណេញ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ក្នុង​មួយខែៗ ពី​ការប្រកបមុខរបរ​បើ​ក​មន្ទីរ​ព្យាបាល​ដ៏​ធំ​លំដាប់​ទីមួយ​នៅ​ខេត្តស្វាយរៀង​។

​ប្រភព​បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​លោក កែ រដ្ឋា ត្រូវបានតែងតាំង​ពី​អនុប្រធាន​មន្ទីរ​ទៅជា​អនុប្រធាន​មន្ទីរ​ក្ដាប់​រួម និង​ក្លាយជា​ប្រធាន​មន្ទីរ​ជំនួស​ប្រធាន​ចាស់​ដែល​ទទួលមរណៈភាព គឺ​រូបគាត់​បានធ្វើ​ការផ្លាស់​ប្ដូរ​របៀប​ដឹកនាំ​យ៉ាងច្រើន​នៅក្នុង​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង ក្នុង​បំណង​កិបកេង​យក​ថវិកាជាតិ​មួយចំណែក​សម្រាប់​ខ្លួន និង​បក្ខពួក​។ ហើយ​ទន្ទឹមគ្នា​នោះ ដែរ លោក​ប្រធាន​មន្ទីរ កែ រដ្ឋា ក៏បាន​គៀងគ​គ្រួ​ពេទ្យ បុគ្គលិក​សុខាភិបាល ដែល​បម្រើ​ការងារ​នៅ​មន្ទីរ​រដ្ឋ​ក្នុង​ខេត្ត​ឲ្យ​ទៅ​បម្រើ​ការងារ​មន្ទីរ​ព្យាបាល​ដែលជា​កម្មសិទ្ធិ​របស់គាត់ ដើម្បី​ធ្វើ​ឲ្យ​សេវាកម្ម​ក្នុង​មន្ទីរ​ព្យាបាល​ផ្ទាល់ខ្លួន​គាត់​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​មន្ទីរពេទ្យ​រដ្ឋ​ថែមទៀត​។

​ប្រភព​បាន​ឲ្យ​ដឹងថា​នៅក្នុង​ឆ្នាំ​២០១៤ ដោយសារតែ​មានការ​ប្រព្រឹត្ត​អំពើពុករលួយ​ពី​សំណាក់​លោក​ប្រធាន​មន្ទីរ កែ រដ្ឋា និង​បក្ខពួក​បានធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ថវិកា​យ៉ាងតិច​រាប់រយ​លាន​រៀល លើ​ការចំណាយ​ថវិកា​ក្នុង​ជំពូក​៦០ ៦១ ៦២ និង​៦៥ លើសពីនោះ ទៅទៀត​គឺ​រូបគាត់​មិនសូវមាន​ការប្រឹងប្រែង​ក្នុងការ​ពង្រឹង​មន្ទីរពេទ្យបង្អែក​ខេត្ត និង​មន្ទីរ​បង្អែក​តាម​ស្រុក​ឲ្យ​មាន​សេវាកម្ម​ល្អ និង​ការព្យាបាល​អ្នកជំងឺ​ប្រកបដោយ​កា​រទ​ទួ​ស​ខុសត្រូវ និង​មាន​សុវត្ថិភាព​ខ្ពស់​តាម​ផែនការ និង​សកម្មភាព​របស់​ក្រសួងសុខាភិបាល​នោះទេ ។ មូលហេតុ​ដែល​លោក​ប្រធាន​មន្ទីរ​មួយ​នេះ មិន​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹងគុណភាព​មន្ទីរពេទ្យបង្អែក គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​ដែល​ស្ថិតនៅក្នុង​ខេត្តស្វាយរៀង មិនសូវមាន​ទំនុកចិត្ត​លើ​មន្ទីរពេទ្យ​របស់​រដ្ឋ​ក្នុង​បំណង​ឲ្យ​ពលរដ្ឋ​រត់ទៅរក​មន្ទី​រ​ព្យាបាល​របស់​ខ្លួនឯង​ប៉ុណ្ណោះ ។​

​បញ្ហា​នេះ​គប្បី​ក្រសួងសុខាភិបាល អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​ពិនិត្យ និង​ស្រាវជ្រាវ​លើ​ករណី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង កែ រដ្ឋា ឲ្យ​បាន​មាត់​ចត់​។ ជាពិសេស​គឺ​ធ្វើយ៉ាងណា​ឲ្យ​គាត់​លះបង់​ការងារ​មួយ បើ​ធ្វើជា​ប្រធាន​មន្ទីរ​សុខាភិបាល​គួរតែ​ឈប់​គ្រង​មន្ទីរ​ព្យាបាល ហើយ​បើ​នៅ​គ្រប់​គ្រង់​គួរ​ព្យួរ​ឈ្មោះ​ពី​ការងារ ដើម្បី​កុំ​ឲ្យ​មានការ​រិះគន់​តទៅទៀត​។​
​ទាក់ទង​ព័ត៌មាន​នេះដែរ អរិយធម៌​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក កែ រដ្ឋា បាន​នោះទេ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya