ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ផ្ទុះ​កំប៉ុង​ហ្គាស​លក់​ប្រហិត​ចៀន បណ្តាល​ឲ្យ​របួស​មនុស្ស​៤​នាក់ ​

ផ្ទុះ​កំប៉ុង​ហ្គាស​លក់​ប្រហិត​ចៀន បណ្តាល​ឲ្យ​របួស​មនុស្ស​៤​នាក់ ​

កំពង់ឆ្នាំង ៖ កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៥ សិស្ស​សាលារៀន​ថ្នាក់​ទី​១២​ចំនួន​៣​នាក់ និង អ្នកលក់​ប្រហិត​ចៀន​ក្នុង​សាលា​ម្នាក់​បាន​រងរបួស​ឆេះ​រលាក​ពេញ​ផ្ទៃមុខ និង ដងខ្លួន បន្ទាប់ពី​កំប៉ុង​ហ្គាស់​បាន​ផ្ទុះ​ចេញពី​ចង្ក្រាន ខណៈដែល​កំពុងបើក​ចំអិន​ប្រហិត  ស្ថិតនៅក្នុង​បរិវេណ​វិទ្យាល័យ​រលាប្អៀរ​ជើង​ក្នុង​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះ ១.​ឈ្មោះ​សៅ ស៊ីថន ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ពង្រ ស្រុក​រលាប្អៀរ ជា​អ្នកលក់​ប្រហិត​ចៀន​នៅក្នុង​សាលា ។ ២.​ឈ្មោះ គឹម ក​ញ្ចា​រ៉ាត់ ភេទ​ស្រី អាយុ​១៧​ឆ្នាំ ៣.​ឈ្មោះ​កុយ សុ​ណែ​ត ភេទ​ស្រី អាយុ​១៨​ឆ្នាំ និង​៤.​ឈ្មោះ​ចាន់ សុភា​ស់ ភេទ​ស្រី ទាំង​៣​នាក់​ជា​សិស្ស​រៀន​ថ្នាក់​ទី​១២A នៃ​វិទ្យាល័យ​រលាប្អៀរ​ជើង ។  នៅ​មុនពេល​កើតហេតុ ស្ត្រី​អ្នកលក់​ប្រហិត​បាន​បើក​ចង្ក្រានហ្គាស​ចំអិន​ប្រហិត​ដើម្បី​លក់​ឲ្យ សិស្ស​ដែល​ចោមរោម​ឈរ​ទិញ​នៅ​ជុំវិញ​គ្រែ​លក់ ក្នុងពេលដែល​កំពុង​ចំអិន​ស្រាប់តែ​កំ​ប៉ុ​ហ្គាស់​បាន​ផ្ទុះឡើង និង មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​តែម្តង បណ្តាល​ឲ​ហ​ត​ខ្ទាត​ខ្ទះ​ខ្លាញ់ ជះ​ឡើងលើ ត្រូវចំ​ស្ត្រី​អ្នកលក់​១​នាក់ និង សិស្សសាលា​ចំនួន​៣​នាក់​តែម្តង​៕ 111

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya