ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​យុវជន​ម្នាក់ បន្លំ​ចូល​លួច​ទូរស័ព្ទ​អ្នកជំងឺ​ក្នុង​មន្ទីរពេទ្យ​

ឃាត់ខ្លួន​យុវជន​ម្នាក់ បន្លំ​ចូល​លួច​ទូរស័ព្ទ​អ្នកជំងឺ​ក្នុង​មន្ទីរពេទ្យ​

​រាជធានី​ភ្នំពេញ ៖ សន្តិសុខ​យាម​នៅក្នុង​មន្ទី​ពេទ្យ​បានធ្វើ​ការឃាត់​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​បន្លំ​ខ្លួន​ចូល​លួច​របស់របរ​អ្នកជំងឺ​ក្នុង​មន្ទីរពេទ្យ​ព្រះកុសុមៈ កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​៤ មិថុនា នៅក្នុង​មន្ទី​ពេទ្យ​ព្រះកុសុមៈ (​ពេទ្យ​លោកសង្ឃ​) អគារ​សម្រាក​ព្យា​ល​បាល​ជំងឺ​ទូទៅ ស្ថិតនៅ​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។​

 
​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ ម៉ឺន គឹម​ហៀ​ង អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ត្រពាំង​អណ្តូង ឃុំ​សុំ​រោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

​មុន​កើតហេតុ​រូបគេ​បាន​ចូលមកក្នុង​មន្ទីរពេទ្យ​បន្លំ​ធ្វើជា​មក​មើល បងប្អូន​ឈឺ​ក្នុង​មន្ទីរពេទ្យ ដោយបាន​ដើរ​សំដៅទៅ​អគារ​សម្រាក​ព្យា​ល​បាល​របួស​ទូទៅ ដើរ​មើល​គ្រប់​បន្ទប់រ​ករប​ស់មា​ន​តម្លៃ ពេលនោះ​រូបគេ​បាន​ដើរ​ឡើងទៅ​ជាន់​ទី​បី បន្ទប់​លេខ​១៦ បាន​ចូលទៅ​លួច​ទូរស័ព្ទ​មួយគ្រឿង​ម៉ាក ណូគា​1280 ពេល​អ្នកជំងឺ​កំពុង​សម្រាក​លង់លក់ ហើយ​យក​ទូរស័ព្ទ​លាក់ទុក​ក្នុង​ខោ​លី​អូ រួចហើយ​ចុះមក​ជាន់​ទី​ពី​ទៀត ដើរ​មើល​ម្តងទៀត​អើត​ចុះ​អើត​ឡើង ក៏ត្រូវ​ខាង​កំលាំង​សន្តិសុខ​យាម​ក្នុង​មន្ទីរពេទ្យ​ឃាត់ខ្លួន​តែម្តង​៕វប

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya