ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប្រពន្ធ​នាំ​ប្តី​មក​ព្យាបាល​ជំងឺ ត្រូវ​ខ្យល់គ​ស្លាប់ ​

ប្រពន្ធ​នាំ​ប្តី​មក​ព្យាបាល​ជំងឺ ត្រូវ​ខ្យល់គ​ស្លាប់ ​

ភ្នំពេញ ៖ ស្ត្រី​មា្ន​ក់ បាន​នាំ​ប្តី​ដែលមាន​ជំងឺ ក្រពះ ពោះវៀន និង​ជំងឺថ្លើម មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ខ្មែរ​មិត្តភាព​សូ​វៀត មិនទាន់​ទាំង​បាន​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​ផង ក៏​ត្រូវបាន​ខ្យល់គរ បណ្តាល ឲ្យ​ស្លាប់ នៅក្នុង​បន្ទប់ទឹក ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថៃ្ង​ទី ៣ ខែមិថុនា ឆ្នាំ ២០១៥ ស្ថិតនៅក្នុង​មន្ទីរពេទ្យ​ខ្មែរ​មិត្តភាព​សូ​វៀត ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។ យោង​
​តាម​ប្រភពព័ត៌មាន​ពី​ប្រពន្ធ​របស់​ជនរងគ្រោះ ឈ្មោះ នាង ភ​ក្កិ អាយុ ៣៣​ឆ្នាំ បាន​ឲ្យ​ដឹងថា ប្តី​របស់គាត់​ដែលមាន​ជា​ជនរងគ្រោះ​ខាងលើនេះ មានឈ្មោះ ឡេង គឹម​ប៉ូច អាយុ ៣៧​ឆ្នាំ ដោយ​ប្តី​របស់គាត់​មាន​ជម្ងឺ​បុះ​ថ្លើម និង​រលៀក​ក្រពះ និង​មាន​កូនស្រី​ចំនួន ២​នាក់​នៅក្នុង​បន្ទុកគ្រួសា​រ ដោយ​កូនស្រី​ទី​១​មាន​អាយុ ១០​ឆ្នាំ​និង​កូនស្រី ទី​២​មាន​អាយុ ៣​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​លើ​ទួល ឃុំ​ឈើខ្មៅ ស្រុក​លើកដែក ខេត្តកណ្តាល ហើយ​នៅមុន​ពេល​កើតហេតុ គាត់​បាន​នាំ​ប្តី​របស់គាត់ ដែលមាន​ជម្ងឺ​បុះ​ថ្លើម និង​រលៀក​ក្រពះ​ខាងលើ​ដែលមាន​អាកា​រៈ គ្មាន​កំលាំងកំហែង​ក្នុង​ខ្លួន មកដល់​ភ្នំពេញ​ម៉ោង ១០​ព្រឹក​ដើម្បី​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យ​ខ្មែរ​មិត្តភាព​សូ​វៀត ខណៈពេលដែល​មកដល់​មន្ទីរពេទ្យ​ហើយ​នោះ មិនទាន់​ទាំង​បាន​បន្ទប់​សម្រាប់​សម្រាក​ព្យាបាល​ផង ស្រាប់តែ​ប្តី​របស់គាត់​បាន​ត្អូញ​ថា​ក្តៅ ក៏​ឲ្យ​គាត់​ជូនទៅ​បន្ទប់ទឹក​ដើម្បី​ងូតទឹក​និង​បត់ជើងតូច នៅ​ជា​ន់ទី​១ លុះ​ដល់ពេល​បត់ជើងតូច​និង​ងូតទឹក ហើយ​នោះ ប្តី​របស់គាត់​គិតតែ​ពី​ឪ​ន ពេលនោះ​គាត់​ជា​ប្រពន្ធ​ក៏បាន​ឪ​ន​បិត ឡេវអាវ ឲ្យ​ប្តី​របស់គាត់ លុះ​បិត​ឡេវអាវ​រួចហើយនោះ គាត់​ក៏បាន​លើក​ប្តី​របស់គាត់​ឲ្យ​ងើបមុខ​ឡើង ប៉ុន្តែ​ជា​អកុសល ប្តី​របស់គាត់​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ នៅលើ​តុ តែម្តង ។​
​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បាន​ចុះមក​ធ្វើការ​ពិនិត្យ​សព​ដល់​កន្លែងកើតហេតុ និង​បានប្រគល់​សាកសព​របស់​ជនរងគ្រោះ ទៅ​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ប៉ុន្តែ​ដោយសារតែ ប្រពន្ធ​របស់​ជនរងគ្រោះ បាន​និយាយ​រៀបរាប់ ប្រាប់​ទៅខាង​មន្ទីរពេទ្យ​ថា គាត់​មាន​ជីវភាព​គ្រួសារ ក្រីក្រ​ពេក គ្មាន​លិទ្ធ​ភាព​ដើម្បី​ដឹក​សព​ប្តី​របស់គាត់ ទៅ​បូជា​នៅឯ​ស្រុកកំណើត​នោះទេ ទើប​ប្រពន្ធ​របស់​ជនរងគ្រោះ បានធ្វើការ​សូម​ណូ​ម​ពរ ឲ្យ​ខាង​មន្ទីរពេទ្យ ជួយ​ដឹក​សព​ប្តី​របស់គាត់ ទៅ​បូជា​នៅ​វត្ត ដើម្បី​បូជា ដោយ​មើលឃើញ​ពី​ការលំបាក​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ​ហើយ​នោះ ទើប​ខាង​មន្ទីរពេទ្យ​បាន​យល់ព្រម ជួយ​ជា​ថវិការ ក្នុង​ការដឹក​សព ដើម្បី​យកទៅ​បូជា​នៅ​វត្ត​ច្បារអំពៅ ដើម្បី​យក​ឆ្អឹង​ប្តី​របស់គាត់ យកទៅ​កាន់​ស្រុកកំណើត​វិញ ៕11101893_828932817155113_687575421_n-300x200

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya