ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ចោរឆក់​ទូរស័ព្ទ​២​នាក់​ជាប់អន្ទាក់​នគរ​បាល​ប៉ុស្តិ៍​ទួល​សង្កែ​

ចោរឆក់​ទូរស័ព្ទ​២​នាក់​ជាប់អន្ទាក់​នគរ​បាល​ប៉ុស្តិ៍​ទួល​សង្កែ​

​រាជធានី​ភ្នំពេញ ៖ ចោរឆក់​ទូរស័ព្ទដៃ​២​នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ចាប់ខ្លួន បាន​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​៣ មិថុនា ២០១៥ នៅ​ចំណុច​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ បន្ទាប់ពី​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ ពី​និស្សិត​ច្បាប់​ម្នាក់​នៅមុខ​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​។​

 
​ជនសង្ស័យ​ឈ្មោះ​ស៊ុន សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ​សៀ វណ្ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​។  ចំណែក​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ​ម៉េង តុលា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត​ច្បាប់​ឆ្នាំ​ទី​៣ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច មាន​ទីលំនៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

 
​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ធ្វើដំណើរ​ពី​សាលារៀន បំណង​ទៅផ្ទះ​មកដល់​ចំណុចកើតហេតុ​ជនរងគ្រោះ​បាន​ដក​ទូរស័ព្ទ​និយាយ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ី​រ៉ូ​សព​ណ៌ ឈាមជ្រូក លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ក្លែងក្លាយ​១BV ៨០៩១ មកដល់​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ បន្ទាប់ពី​ឆក់​ទូរស័ព្ទដៃ​បាន​ហើយ​ជនសង្ស័យ​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ចំណែក​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ ហើយ​ស្រែក​ចោរៗ​រហូតដល់​ចំណុច​ភូមិ​ផ្សារ​តូច​ក៏មាន​ការភ្ញាក់ផ្អើល​ដល់ សមត្ថកិច្ច​ចេញមក​ស្ទាក់​ចាប់បាន​ទាំង​២​នាក់​តែម្តង​៕ខចខ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya