ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជម្លោះ​ក្នុងពេល​រាំវង់​ថ្ងៃ​មង្គលការ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់

ជម្លោះ​ក្នុងពេល​រាំវង់​ថ្ងៃ​មង្គលការ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់

​រតនគិរី​៖  អំពើ​ហឹ​ង្សា​មួយ​បាន​កើតឡើង​ក្នុង​ពិធីមង្គលការ បណ្តាល​ឲ្យ យុវជន​ម្នាក់​ស្លាប់ កាលពី​វេលា ម៉ោង​១០ និង​៣០​នាទី យប់ ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ចង ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ។​

 
​រងគ្រោះ​ឈ្មោះ ញឹម វ​ណ្ណី  អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មានមុខ​របរ​ធ្វើ​ចំការ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រាំ​ង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈើ ខេត្តកំពង់ចាម ។

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្នុង​ពិធីមង្គលការ​នេះ មាន​ចាក់ធុងបាស់ ហើយ​ជនរងគ្រោះ បាន​ចូល​រាំលេង​ពុំមាន​បញ្ហា​ទេ ស្រាប់តែ​លេចមុខ​មនុស្ស ២-៣​នាក់ មិនដឹងថា មានរឿង​អ្វី​នោះទេ ដាល់​ប្តី​គាត់ ឃើញ​សកម្មភាព ដូច្នេះ​ពួកគាត់​ស្ទុះ​ទៅ​ជួយ តែ​ត្រូវ​ជនដៃដល់​ច្រាន​គាត់​ឲ្យ​ដួល​។ ក្នុង​សកម្មភាព​ច្របូក ច្របល់​នេះ​គេ​ឃើញ មនុស្ស​ជាច្រើន​នាក់ ព្រួត​គ្នា​វាយ​ជនរ​គ្រោះ ដោយ​យក ដំបង​វៃ​ក្បាល​ពីក្រោយ និង​កាំបិត​ចាក់​ចំ​កំភួនជើង ដាច់ខ្យល់​ស្លាប់​ក្នុង​ថ្លុកឈាម ។ ភ្លាមៗ​នោះដែរ ជនដៃដល់ និង​បក្ខពួក​រត់គេចខ្លួន​បាត់​អស់ ។​

​ក្រោយ​កើតហេតុ​មន្ត្រីនគរបាល​ជំនាញ នៃ​ស្នងការ​នគរបាល ខេត្ត​បាន​ចុះ​ត្រួត ពិនិត្យ​សាកសព ហើយ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ ៕ចវខ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya