ស្ទឹងត្រែង៖ មន្ត្រីចរាចរបានឲ្យដឹងថា តាមការវាស់វែងនិងសន្និដ្ឋាន ឃើញថាភាគីរថយន្តបានបើកបររំលោភច្បាប់ចរាចរល្បឿនលឿនក្នុងក្រុង ទើបបណ្តាលឲ្យប៉ះនិងម៉ូតូដែលជិៈពីរនាកប្តីប្រពន្ធ ធ្វើឲ្យស្លាប់មនុស្សដូច្នេះ។
គ្រោះថ្នាក់ចរាចរគួរឲ្យរន្ធត់មួយបានឡើងរវៀងរថយន្តម៉ាកតាកូម៉ាទៅបុខនិងម៉ូតូស្មាស់ពណ៌ខ្នៅបណ្តាលឲ្យស្រីម្នាក់ស្លាប់ទាំងវ័យក្មេងគួឲ្យអណោចអធម្មជាទីបំផុត។ នៅក្បែរអធិការរដ្ឋានក្រុងស្ទឹងត្រែង ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងខាងលើមានរថយន្តម៉ាកតាកូម៉ា ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2W 1462 បានបើកក្នុងទិដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចខាងលើបានបុកនិងម៉ូតូស្មាស់យ៉ាងពេញទំហឹងក្នុងទិសផ្ទុយគ្នា បណ្តាលឲ្យស្ត្រីភរិយាជាអ្នកបើកបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
មន្ត្រីរូបនោះបានបញ្ជាក់ ជនរងគ្រោះមានឈ្មោះ ចំរើន ចំនឿន ភេទស្រី អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិរកាកោង ខេត្តកណ្តាល មកស្នាក់នៅក្រុងស្ទឹងត្រែងបានស្លាប់នៅកន្លែងកើតហេតុ។ឯប្តីឈ្មោះ សួស គីមបូរ អាយុ២២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម រងរបួសស្រាល។ក្នុងហេតុការនោះតៃកុងរថយន្តបានគេចខ្លួនបាត់ចំណែករថយន្ត បង្កនិងម៉ូតូត្រូវបានយកមករក្សាទុកនៅ ស្នងការនគរបាលខេត្តរង់ចាំការដោះស្រាយដោយ៖ ឌឹម សឿន