ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » រថយន្ត​តូយ៉ូតា​ព្រូស បុក​ម៉ូតូ​ស្លាប់​ម្នាក់​

រថយន្ត​តូយ៉ូតា​ព្រូស បុក​ម៉ូតូ​ស្លាប់​ម្នាក់​

​ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដោយសារ​រថយន្ត​តូយ៉ូតា ព្រូស​បើក​បុក​ពីក្រោយ​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃទី​០២ មិថុនា ២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ខាងកើត​សាលា​អ៊ិន​តាំ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​។​
​ជនរងគ្រោះ​ឈ្មោះ បញ្ញា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​គោក​ត្រប់ ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​
​មុនពេល​កើតហេតុ រថយន្ត​ធុន​ធំ​មួយគ្រឿង​ធ្វើដំណើរ​ពី​លិចទៅ​កើត​បាន​ជ្រុះ​កង់​សា​កួ ពេលនោះ​រថយន្ត​តូយ៉ូតា​ព្រូស​ដែល​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2AE.7349 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​ដែល​បើក​បញ្ច្រាសទិស​គ្នា​បាន​បើក​គេច​កង់ សា​កួរ​នោះ​ក៏​ជ្រុល​ទៅបុក​ជនរងគ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ​ម៉ាក អ៊ែ​ប្ល៊ែ​ក​ពីក្រោយ បណ្តាលឱ្យ​ធ្លាក់​ចូលទៅ​ក្បែរ​ចិញ្ចើម​ផ្លូវស្លាប់ ភ្លាមៗ​តែម្តង​៕្្្

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya