ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » បញ្ជូន​ជនសង្ស័យ​៤​នាក់​ទៅ​តុលាការ ករណី​ហិង្សា និង​ប្រើប្រាស់​កាំភ្លើង​គ្មាន​ច្បាប់

បញ្ជូន​ជនសង្ស័យ​៤​នាក់​ទៅ​តុលាការ ករណី​ហិង្សា និង​ប្រើប្រាស់​កាំភ្លើង​គ្មាន​ច្បាប់

​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ ២០១៥ នគរបាល​ខណ្ឌ សែន​សុខ​បាន​បញ្ជូន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​វាយតប់​គ្នា និង​ប្រើ ប្រាស់​កាំភ្លើង​គ្មាន​ច្បាប់​ទៅ​តុលាការ​។​
​យុវជន​ចំនួន​៤​នាក់​ត្រូវ​សមត្ថ កិច្ច​ខណ្ឌ​សែន​សុខ​ចាប់ខ្លួន​ដោយសារ​បង្កទំនាស់​វាយ​តប់​គ្នា​រួច​ដកហូត កាំភ្លើងខ្លី បាញ់​គំរាម​ទៅលើ​ភាគី​ម្ខាង​ទៀត​កាលពី​យប់ ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៥ នៅតាម បណ្ដោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​សមត្ថកិច្ច​ដដែល​បានឱ្យដឹង​ទៀតថា ភាគី​ទី​១​មាន​ទី​១-​ឈ្មោះ​យ៉ុង សារ៉ាន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​នគរ បាល​នាយកដ្ឋាន​ការពារ​ក្រសួងមហាផ្ទៃ ជា​ម្ចាស់​កាំភ្លើង​ម៉ាក​កា​៥៤ ស្នាក់​នៅផ្ទះ លេខ​១៧ ផ្លូវ​១៧ សង្កាត់​ទួល​សង្កែ ខណ្ឌ ឫស្សីកែវ និង​ទី​២-​ឈ្មោះ ឈួន រតនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។​

 
​ចំណែក​ភាគី​ទី​២​មាន​ទី​១-​ឈ្មោះ យ៉េ​ង គឹម​ហៀ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខ របរ​ជាង​ជួសជុល ស្នាក់នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង ទី​២-​ឈ្មោះ សុខ ឈុំ ភេទ​ប្រុស អាយុ ២៥ មុខរបរ​ជាង​ជួសជុល​រថយន្ដ​ស្នាក់ នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ មានជ័យ​។ វត្ថុតាង​ដកហូត​បាន​មាន​កាំភ្លើងខ្លី ចំនួន​១​ដើម​ម៉ាក​កា​៥៤ និង​ម៉ូតូ​ចំនួន ២​គ្រឿង​។

 
​គួរ​បញ្ជាក់ដែរថា ខណៈដែល​សមត្ថ កិច្ច​ខណ្ឌ​សែន​សុខ​រៀបចំ​បញ្ជូន​ជនសង្ស័យ ទាំង​៤​នាក់​ទៅកាន់​តុលាការ​ស្រាប់តែ មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ នគរបាល 1.2223 មក កាង​និង​អះអាងថា​ខ្លួន​ជា​សមត្ថកិច្ច​ព្រមទាំង​ស្ដី​ថាឱ្យ​អ្នកកាសែត​មាន សិទ្ធិ​អ្វី​មក​ថត​ប្អូន​របស់គេ​គ្រាន់តែ​ករណី​ទំនាស់​វាយ តប់​គ្នា​និង​ប្រើប្រាស់​កាំភ្លើង​គ្មាន​លិខិត អនុញ្ញាត​ប៉ុណ្ណោះ​? ៕ ថថ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya