ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » បុរស​២​នាក់​ជិះ​ម៉ូតូ​បុក​បង្គោល​ថ្ម​ស្លាប់​១ របួសស្រាល​១

បុរស​២​នាក់​ជិះ​ម៉ូតូ​បុក​បង្គោល​ថ្ម​ស្លាប់​១ របួសស្រាល​១

​ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ស្រាល បន្ទាប់ពី​ជិះ​ម៉ូតូ​យ៉ាង​លឿន លុះ​មកដល់​ចំណុច​ផ្លូវ​កោង​ក៏​ជ្រុល​ទៅបុក​បង្គោល​ដែល​ដាក់​តាមផ្លូវ កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃទី​០១ មិថុនា ២០១៥ ស្ថិតនៅ​ចំណុច​ភូមិ​បួ​រុន ឃុំ​អំពិល​៥​ដើម ស្រុក​ប​វេ​ល ។​

​ជនរងគ្រោះ​ទាំង​២​នាក់ ម្នាក់​ស្លាប់​ឈ្មោះ​គីម រ៉ង អាយុ​៣២​ឆ្នាំ (​ជា​អ្នកជិះ​ពីក្រោយ​) និង​ម្នាក់ទៀត​ឈ្មោះ​អ៊ី​ម ភាព អាយុ​៣៧​ឆ្នាំ (​ជា​អ្នក​ឌុប​) ទាំង​២​នាក់​មាន​ទីលំនៅ​ក្បែរ​គ្នា​ក្នុងភូមិ​អំពិល ឃុំ​អំពិល​៥​ដើម ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៣ ពាក់​ស្លាក​លេខ​បាត់ដំបង 1R-2365 ៕sd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya