ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » សារភាព​របស់​ឃាតករ​រឹត​ក​សម្លាប់​បុរស​ម្នាក់ រួច​យក​សព​ទៅ​បោះចោល​លើ​គំនរ​សំរាម​ ​

សារភាព​របស់​ឃាតករ​រឹត​ក​សម្លាប់​បុរស​ម្នាក់ រួច​យក​សព​ទៅ​បោះចោល​លើ​គំនរ​សំរាម​ ​

ភ្នំពេញ ៖ បន្ទាប់ពី​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​រាជធានី ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ក្នុងករណី​រឹត​ក​ជនរងគ្រោះ​ប្លន់ យក​រថយន្ត​និង​គ្រឿងអលង្ការ​រួចមក សមត្ថកិច្ច​បាន​វែកមុខ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​៣​នាក់ ដែល​ជន​ម្នាក់នេះ ក៏​ជា​ជនដៃដល់​ក្នុង អំពើ​ឃាត​កម្មនេះ​តែម្តង​។​

រូបគេ​ឈ្មោះ សោម គឹមស៊ាន អាយុ​៣៧​ឆ្នាំ មុខរបរ ជា​ចាងហ្វាង​កាសែត​សុវណ្ណ​នគរ និង​បក្ខពួក​២​នាក់​ទៀត​កំពុង​គេចខ្លួន ឈ្មោះ​បូរ និង ឈ្មោះ​ម៉ាប់ បានរៀបចំ​ផែនការ​សម្លាប់​ជនរងគ្រោះ ឈ្មោះ ស្រ៊ុន សុ​ភ័ក្តិ អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​អ្នករត់​ឯកសារ​ឲ្យ​រោងចក្រ​កាត់ដេរ ព្រោះ​ពួកគេ​និង​ជនរងគ្រោះ​គឺជា​អ្នក​ស្គាល់គ្នា ប៉ុន្តែ​អ្នក​ដែល​ជិតស្និទ្ធ​ជាងគេ​គឺ​ឈ្មោះ​ម៉ាប់ ទើប​នៅ​ថ្ងៃទី ២២​ខែឧសភា​ឆ្នាំ​២០១៥ ឈ្មោះ​ម៉ាប់​បាន​លួងលោម​ជនរងគ្រោះ​ចេញពី​ហូប​ការ​ទៅ​ផឹកស៊ី​ចូល​ច្រៀង ខារ៉ាអូខេ​ចេរ​(J)​នៅ​ម្តុំ​បឹងត្របែក​រួច​នាំគ្នា​សម្លាប់​ជនរងគ្រោះ យកទៅ​បោះចោល​នៅ​គំនរ​សំរាម​។​
​សោម គឹមស៊ាន ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៥​នោះបាន សារភាព​ទៀតថា បន្ទាប់មក​ពេល​ជនរងគ្រោះ​ចូល បន្ទប់ទឹក ឈ្មោះ​ម៉ាប់ បានដាក់​ថ្នាំ ងងុយដេក​ចូលក្នុង​កែវស្រា​ឲ្យ​ជនរងគ្រោះ​ផឹក រហូតដល់​ជនរងគ្រោះ​ស្រវឹង​ទន់​ខ្លួន​ខ្លាំង ទើប​ពួកគេ​ទាំង​៤​នាក់​ឈប់​ផឹក រួច​នាំគ្នា​ឡើង​ជិះ​រថយន្ត​ជនរងគ្រោះ​ចេញ ដោយ​ឈ្មោះ​ម៉ាប់​ជា​អ្នក បើករថយន្ត និង​៣​នាក់​ទៀត​អង្គុយ​ក្រោយ​រួម​នឹង​ជនរងគ្រោះ​ផង​។​បន្ទាប់មក​ក៏ បើករថយន្ត​ចេញទៅ រហូតដល់​កន្លែង​ស្ងាត់​តែ​មិន​ចាំ​ភូមិសាស្ត្រ​ដោយ​ជនរងគ្រោះ​ស្រវឹង ខ្លាំង​លែង​ដឹងខ្លួន ទើប​គេ​នាំគ្នា​ធ្វើ​សកម្មភាព​តែម្តង ដោយ​រូបគេ​(​សោម គឹមស៊ាន​) ជា​អ្នកយក​ខ្សែ​នីឡុង​ខ្មៅ​រឹត​ក​ជនរងគ្រោះ​ហើយ​ឈ្មោះ​បូ ជា​អ្នក​ចាំ​ជួយ​បន្ថែម​ពី​ក្រោ​។ បន្ទាប់ពី​សម្លាប់​សម្លាប់​ជនរងគ្រោះ​រួចហើយ ពួកគេ​បាន​យក​សាកសព​ច្រក​ក្នុងកា​រ៉ុង រួច​យកទៅ​ទម្លាក់ចោល​នៅ​គំនរ​សំរាម​ស្ថិតនៅ​ផ្លូវ ២៧៣(​សឡា​) សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយ​បានមក​យក​រថយន្ត​ជនរងគ្រោះ ទៅ​បញ្ចាំ​នៅ​កុងស៊ី​NAGA តែ​គេ​មិន​ទទួល​ព្រោះ​រថយន្ត​គ្មាន​ឯកសារ​។ បន្ទាប់មក​នៅ​ថ្ងៃទី​២៣​ខែឧសភា​រូប​ខ្លួន​(​សោម គឹមស៊ាន​) និង ឈ្មោះ​បូរ បាន​យក​រថយន្ត​នោះ​ទៅ​បញ្ចាំ នៅកាស៊ី​ណូ Crown ស្ថិតនៅ ឃុំ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្តាល តែ​កុងស៊ី​នៅ​ទី​នោះគេ​មិន​ទទួល​ទៀត ។ ចុងក្រោយ​ពួកគេ​បាន​យកទៅ​បញ្ចាំ​នៅ​កន្លែង​ផ្ទេរប្រាក់​វី​ង ក្បែរ​កាស៊ីណូ crown បាន ៥០០០​ដុល្លា​អាមេរិក​ហើយ​ប្រាក់​នោះ បានធ្វើការ​បែងចែក​គ្នា ដោយ ខ្លួន​(​សោម គឹមស៊ាន​) បាន លុយ​១១៥០​ដុល្លារ ឈ្មោះ​បូ បាន ១១០០​ដុល្លារ​និង​ឈ្មោះ​ម៉ាប់ ទារ​ចំណែក​ច្រើនជាងគេ គឺ​បាន​២៧៥០​ដុល្លារ ព្រោះ​វា​ជា​អ្នក​ខំ​អន្ទង​ជនរងគ្រោះ​មក​ច្រៀង​ខារ៉ាអូខេ​៕35383-600x689

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya