ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​អ្នក​ចែកចាយ​គ្រឿងញៀន​៣​នាក់​ ​

សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​អ្នក​ចែកចាយ​គ្រឿងញៀន​៣​នាក់​ ​

ភ្នំពេញ​៖ សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១) ឈ្មោះ​គ្រី ម៉ុង​ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​នៅផ្ទះមាន​ទីលំនៅ ផ្ទះ​លេខ​៧៣​ផ្លូវលំ ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជា​អ្នក​ចែកចាយ​។ ទី​២)​ឈ្មោះ​កង រក្សា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជា​​​អ្នក​ប្រើ​ប្រាស់​។ ទី​៣)​ឈ្មោះ គង់ សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​និស្សិត មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​អ្នកប្រើប្រាស់​។

សមត្ថកិច្ច​បាន​បន្តទៀត​ថា មុនពេល​កើតហេតុ វេលា​ម៉ោង ១​និង​១៥​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៣ កម្លាំង​ល្បាត​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​ដើរល្បាត​នៅក្នុង​មូលដ្ឋាន ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ចំនួន​៣​នាក់ មាន​ការ​​សង្ស័យ ក៏​ធ្វើការ​ឃាត់ខ្លួន ដើម្បី​ត្រួតពិនិត្យ និង​បានឃើញ​ក្រាម ពណ៌ ស ថ្លា កាន់​នៅ​ក្នុង​ដៃ​ឈ្មោះ គ្រី ម៉ុង​ហេង ហើយក៍​បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ យក​មក​ធ្វើ​ការ​សាកសួរ​៕ ដោយ៖ ភីនរ៉ា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya