ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, បរិយាយថ្ងៃនេះ » វា​គ្មាន​ការលួចបន្លំ​សន្លឹកឆ្នោត​ស្អី​ទេ​

វា​គ្មាន​ការលួចបន្លំ​សន្លឹកឆ្នោត​ស្អី​ទេ​

វា​ជា​ទំនៀមទម្លាប់​ប្រពៃណី​របស់ សមរង្ស៊ី និង កឹម សុខា តាំងពីដើម​មក​តែប៉ុណ្ណោះ ព្រោះ​ឲ្យ​តែ​ពេល​បោះឆ្នោតម្តងៗ តាំងពី​អាណត្តិ​ទី​២​ឆ្នាំ​១៩៩៨​មក គឺ​ពួកគាត់​តែងតែ​ស្រែកថា គ​.​ជ​.​ប បន្លំ​សន្លឹកឆ្នោត​តែ​របៀប​ហ្នឹង​។​
កាលពី​ឆ្នាំ​១៩៩៨ គណបក្ស​សមរង្ស៊ី ដែល​ទើប​បង្កើត​ថ្មី​បានទទួល​អាសនៈ​នៅក្នុង​រដ្ឋសភា​១៥​ដែរ នៅតែ ចោទថា គេ​លួច​បន្លំ​សន្លឹកឆ្នោត​។ មកដល់​អាណត្តិ​ទី​៣​ឆ្នាំ​២០០៣ គណបក្ស​សមរង្ស៊ី កើន​អាសនៈ​ពី​១៥​ទៅ ២៤​អាសនៈ ក៏​នៅតែ​ស្រែកថា គ​.​ជ​.​ប លួច​បន្លំ​សន្លឹកឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​
លុះដល់​អាណត្តិ​ទី​៤​ឆ្នាំ​២០០៨ គណបក្ស​សមរង្ស៊ី បាន​២៦​អាសនៈ (​កើន​២​អាសនៈ​ថែមទៀត​) ហើយ​គណ បក្ស​សិទ្ធិមនុស្ស​របស់លោក​កឹម សុខា ដែល​ទើប​បង្កើត​ថ្មី​បាន​៣​អាសនៈ ខណៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​២ អាសនៈ និង​គណបក្ស​នរោត្តម​រណឫទ្ធិ បាន​២​អាសនៈ​ដែរ​។​
ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា អាច​ឃុបឃិត​គ្នា​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត អាច​លួច បន្លំ​សន្លឹកឆ្នោត បាន​ដូច​គណបក្សប្រឆាំង​បានលើកឡើង​មក​នោះ ម្ល៉េះ គ​.​ជ​.​ប នឹង​លួច​បន្លំ​សន្លឹកឆ្នោត​ឲ្យ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​គណបក្ស​សម្ព័ន្ធមិត្ត​របស់ខ្លួន​ឲ្យ​ឈ្នះ​គណបក្ស​សិទ្ធិមនុស្ស​បាត់ទៅហើយ មិនមែន ទុក​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជា​ដៃគូ​រដ្ឋាភិបាល​តាំងពី​អាណត្តិ​ទី​១ បាន​២​អាសនៈ ចាញ់​ទាំង​គណបក្ស​សិទ្ធិ មនុស្ស ដែល​ទើប​បង្កើត​ពី​ម្សិលមិញ​នោះទេ​។​
ឥឡូវ​ចូលមក​ដល់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ គណបក្សប្រឆាំង​នៅតែ​ចោទថា មានការ លួច​បន្លំ​សន្លឹកឆ្នោត​ដដែល​។ ការចោទប្រកាន់​បែបនេះ​វា​ហាក់ដូចជា​មិន​សម​ហេតុផល​អ្វី​បន្តិច​ទាល់តែសោះ ព្រោះ​ទោះបី​កូនក្មេង​ទើបតែ​រៀន​ថ្នាក់បឋមសិក្សា​ក៏​ដឹង​ដែរ​ថា វា​មិនដែល​មាន​នរណា​បន្លំ​អាសនៈ​ដែលមាន​ពីមុន ទៅដល់
​ចំនួន​៩០​អាសនៈ មក​នៅត្រឹម​៦៨​អាសនៈ​នោះទេ​។ កាន់តែច្បាស់​ជាងនេះទៅទៀត នៅ​មណ្ឌល រាជធានី​ភ្នំពេញ ដែលមាន​សម្តេច ជា ស៊ីម ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្ត​កំពង់ ចាម ដែលមាន​សម្តេច​ហេង សំរិន ជា​ប្រធាន​ក្រុមការងារ និង​នៅ​មណ្ឌលកណ្តាល ដែលមាន​សម្តេច ហ៊ុន សែន ជា​ប្រធាន
​ក្រុមការងារ ពោលគឺ​មណ្ឌល​ដែល​សុទ្ធ​តែមាន​មេដឹកនាំ​កំពូល​ចុះមក​ពង្រឹង​នោះ ប្រសិនបើ​អាច​លួច បន្លំ​សន្លឹកឆ្នោត​បាន​មែន ម៉េច​ក៏​បន្លំ​ឲ្យ​ចាញ់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ទៅវិញ​? ជាក់ស្តែង​នៅ​រាជធានី​ភ្នំពេញ គណបក្ស​សង្គ្រោះ​ជាតិ​បាន​៧​អាសនៈ គណបក្ស​ប្រជាជន​កម្ពុជា​បានតែ​៥​អាសនៈ​។ នៅ​ខេត្តកណ្តាល គណបក្ស​សង្គ្រោះ​ជាតិ​បាន​៦​អាសនៈ គណបក្ស​ប្រជាជន​កម្ពុជា បានតែ​៥​អាសនៈ​។ នៅ​ខេត្តកំពង់ចាម គណ បក្ស​សង្គ្រោះ​ជាតិ​បាន​ដល់​ទៅ​១០​អាសនៈ គណបក្ស​ប្រជាជន​កម្ពុជា​បានតែ​៨​អាសនៈ និង​ខេត្តព្រៃវែង គណ បក្ស​សង្គ្រោះ​ជាតិ​បាន​៦​អាសនៈ គណបក្ស​ប្រជាជន​កម្ពុជា​បានតែ​៥​អាសនៈ​។ ដូច្នេះ​បើ​អាច​បន្លំ​បាន​មែន ហេតុ អ្វី​បានជា​គណបក្ស​ប្រជាជន​កម្ពុជា និង គ​.​ជ​.​ប បន្លំ​ឲ្យ​ចាញ់ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ខេត្ត​ធំៗ​ទាំង​៣ និង​រាជធានី​ភ្នំពេញ
ដែលមាន​មេដឹកនាំ​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឈរឈ្មោះ​ជា​បេក្ខជន​តំណាង រាស្ត្រ​បែបនេះ​ទៅវិញ​?
អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ ថែមទាំង​ចោទប្រកាន់ថា លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន ប្រកាស​នៅវេលា​ម៉ោង​៨​យប់ ថ្ងៃទី​២៨​ខែកក្កដា ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​៦៨​អាសនៈ គណបក្ស សង្គ្រោះ​ជាតិ ទទួលបាន​៥៥​អាសនៈ ហើយ​ពួកគេ​សួរថា ហេតុអ្វី​បានជា​លោក​ខៀវ កាញារីទ្ធ ដឹង​លទ្ធផល លឿន
​ម្ល៉េះ​? ប៉ុន្តែ​នរណា​ក៏​ដឹងថា សមរង្ស៊ី​បាន​ស្រែក​ប្រកាស​តាំងពី​ម៉ោង​៤​កន្លះ​រសៀល​ថ្ងៃទី​២៨​ខែកក្កដា ដែល កន្លែង​បោះឆ្នោត​ខ្លះ​មិនទាន់​រាប់​សន្លឹកឆ្នោត​ហើយ​ផង សមរង្ស៊ី​ស្រែកថា គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ហើយ​នោះ ម៉េច​ក៏​ពួកគេ​មិន​ឆ្ងល់​ថា ហេតុអ្វី​សមរង្ស៊ី​ដឹង​លទ្ធផល​បោះឆ្នោត​លឿន​ម្ល៉េះ​ផង​?  ការពិត មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នៅ​ខេត្តព្រៃវែង កំពង់ចាម កណ្តាល និង​រាជធានី​ភ្នំពេញ បាន​រាយ ការណ៍​ភ្លាមៗ​ថា ឈ្នះ​ហើយ​ស្រាប់តែ​សមរង្ស៊ី​ស្រែកថា ឈ្នះ​ទូទាំងប្រទេស ដោយ​មិនទាន់​ដឹង​លទ្ធផល​សរុបទូទាំងប្រទេស​ផង ក៏​ចាប់ផ្តើម​ស្រែក​ឡាំប៉ា​ថា គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​អាសនៈ​៦២​ឬ​៦៣​អាសនៈ ហើយ ថា បើ​មិន​ដូច្នេះ​ទេ នឹងធ្វើ​មហា​បាតុកម្ម​ផ្តួលរំលំ​រដ្ឋាភិបាល​ទៅវិញ​។ ដូច្នេះ​វា​គ្មាន​ការលួចបន្លំ​សន្លឹកឆ្នោត​អ្វី​ទេ តែ​នេះ​ជា​ទំនៀមទម្លាប់​ប្រពៃណី​របស់​សមរង្ស៊ី និង កឹម សុខា ដែល​តែងតែ​ស្រែក​ឡាំប៉ា​ក្រោយពេល​បោះឆ្នោត
តែប៉ុណ្ណោះ​៕

ដោយ​៖ ម៉ា​រី​ណា


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya