ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » កម្មករ​​ក្រុមហ៊ុន ហ៊ួ ឡី ម្នាក់​កាប់​នគរបាល​ចរាច​រ​របួសធ្ងន់​

កម្មករ​​ក្រុមហ៊ុន ហ៊ួ ឡី ម្នាក់​កាប់​នគរបាល​ចរាច​រ​របួសធ្ងន់​

​ខេត្តរតនគិរី ៖ បុរស​ជា​កម្មករ​ក្រុមហ៊ុន ហ៊ួ ឡី ម្នាក់​កាប់​មន្ត្រីនគរបាល​ចរាចរ​ម្នាក់​ត្រូវចំ​កញ្ចឹងក​ផ្នែក​ខាងក្រោយ​ត្រចៀក​ស្តាំ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី​។

 

​ជនដៃដល់​មានឈ្មោះ​ផង ឌៀ​ន ហៅ​តូច មាន​គ្នា​ចំនួន​២​នាក់ ស្នាក់​នៅក្នុង​ក្រុមហ៊ុន​ហ៊ួ ឡី ស្ថិតនៅ​ក្នុងភូមិ​៣ ឃុំ​ត្រ​ពាំ​ក្រហម ស្រុក​កូន​មុំ ។ ជនរងគ្រោះ​នោះ​មានឈ្មោះ ណាវ ទិ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មានមុខរ​បរជា​មន្ត្រី​នគរបាល​ចរាចរ​ខេត្ត មាន​ទីលំនៅ​ភូមិ​ជ័យ​ជំ​នៈ សង្កាត់​ឡា​បាន​សៀក ខេត្តរតនគិរី​។​

 
​មុនពេល​កើតហេតុ​មន្ត្រីនគរបាល​ឈរជើង​នៅ​ចំណុច​ត្រ​ពាំ​ក្រហម ឃើញ​ជនដៃដល់​ជិះ​ម៉ូតូ​ដឹក​កាង​រថយន្ត​ពីក្រោយ ក៏​ហៅ​សួរនាំ​ជនដៃដល់​មិនអោយ​មន្ត្រីនគរបាល​សួរនាំ​នោះទេ ហើយក៏​ជិះ​ម៉ូតូ​ទាំង​ខឹងសំបារ​ផងដែរ ប្រហែលជា​កន្លះ​ម៉ោង​ក្រោយមក​ជនដៃដល់​កាន់​កាំបិត​លប​មកពី​ក្រោយ​កាប់​ជន រងគ្រោះ​ចំ​កញ្ចឹងក បណ្តាល​ឲ្យ​រងរបួស​ផ្នែក​ខាងក្រោយ​ត្រចៀក​ស្តាំ ដេរ​អស់​ចំនួន​៤​ថ្នេរ​ក្រោយ​បង្កហេតុ​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់ ស្រមោល​។​

 
​ចំណែកឯ​បក្ខពួក​ជន​ដៃដល់​មានឈ្មោះ​ហួត សុខ​ភឿន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​ក្នុង​ក្រុមហ៊ុន​ជាមួយ​ជនដៃដល់ ក៏បាន​មក​យក​ម៉ូតូ​ដែល​ជនដៃដល់​ទុកចោល ត្រូវបាន​មន្ត្រី​ប៉ុស្តិ៍​ត្រពាំង​ក្រហម​ចាប់​ឃាត់ខ្លួន​យកមក​សាក​សួររក បក្ខពួក​ដែល​ដើម្បី​ផ្តន្ទាទោស​ទៅតាម​ច្បាប់​៕f

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya