ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, វិភាគ​នយោបាយ » មហា​បាតុកម្ម​​ផ្តួលរំលំ​​រដ្ឋាភិបាល​​ស្មើនឹង​​រដ្ឋប្រហារ​

មហា​បាតុកម្ម​​ផ្តួលរំលំ​​រដ្ឋាភិបាល​​ស្មើនឹង​​រដ្ឋប្រហារ​

កាលពី​ពេលមុន​បាន​ត្រឡប់​ចូល​ស្រុក​វិញ សមរង្ស៊ី​បាន​ស្រែក​ពី​ក្រៅប្រទេស​ថា គាត់​នឹងមិន​ធ្វើការ​សម្រប សម្រួលជាមួយ​សម្តេច ហ៊ុន សែន ដើម្បី​បាន​វិលត្រឡប់​ចូលមកក្នុង​ប្រទេស​វិញ​ទេ គឺ​លោក​ទៅ​និយាយ​ជាមួយ មេដឹកនាំ
​យួន​វិញ ព្រោះ​លោក​យល់ថា សម្តេច​ហ៊ុនសែន គ្រាន់តែ​អាយ៉ងយួន​ប៉ុណ្ណោះ ហើយ​បន្ទាប់មកទៀត គាត់​ស្រែកថា គាត់​នឹងមិន​វិលត្រឡប់​ចូលមក​ស្រុក​វិញ​ទេ​។ នេះ​ជា​យុទ្ធសាស្ត្រ​ឈ្នះ​!​ឈ្នះ របស់គាត់ ដើម្បី​កុំ​ឲ្យ សហគមន៍​អន្តរជាតិ​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​។ ប៉ុន្តែ​នៅ​ទីបំផុត​មុនពេល​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ
​អាណត្តិ​ទី​៥ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ គាត់​បាន​វិលត្រឡប់​ចូល​ស្រុក​វិញ ដោយបាន​ផ្ញើលិខិត​ថ្លែង អំណរគុណ​សម្តេច ហ៊ុន សែន និង​ផ្ញើលិខិត​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​សព​មហា​ឧបាសក ហ៊ុន នាង ទៀតផង​។ ប្រសិនបើ​គ្មាន​ការបើក​ភ្លើង​ខៀវ​ពីស​ម្តេច ហ៊ុន សែន ទេនោះ សមរង្ស៊ី​ក៏​មិនអាច​វិលត្រឡប់​ចូល​ស្រុក​វិញ​ដែរ​។​
ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា​ភ្លាម សមរង្ស៊ី​និង​ដៃគូ​ហេងស៊យ កឹម សុខា បាន​ដើរ​បំផុស​ប្រជា​ពល រដ្ឋ​ជាច្រើន​កន្លែង​ឲ្យ​ត្រៀមខ្លួន​ចូលរួម​ធ្វើ​មហា​បាតុកម្ម ដើម្បី​ផ្លាស់ប្តូរ​សម្តេច​ហ៊ុនសែន ចេញពី​អំណាច ពិសេស ថែមទាំង​ស្រែក​អំពាវនាវ​ឲ្យ​កងកំលាំងប្រដាប់់អាវុធ ឲ្យ​ចូលរួម​ផ្តួលរំលំ​មេដឹកនាំ​ដែល​ឈ្នះឆ្នោត​ទៀតផង​។ នេះ​គឺជា
យុទ្ធសាស្ត្រ​បដិវត្តន៍​ផ្កាម្លិះ ដូច​នៅ​ប្រទេស​ស៊ី​រី​របស់ សមរង្ស៊ី​។​
ពេលនេះ​អ្វី​ដែលជា​សកម្មភាព​ប្រឆាំង​របស់ សមរង្ស៊ី និង កឹម សុខា គឺ​កាន់តែ​ក្អេងក្អាង​ឡើងចាង​ខ្លាំង​ទៅៗ ដោយ​មិន​គិតពី​ច្បាប់​របស់​ប្រទេស​អ្វី​បន្តិច​ឡើយ​។ ការប្រកាស​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើ​មហា​បាតុកម្ម ដើម្បី​ផ្លាស់ប្តូរ​មេដឹកនាំ ក្រោយពេល​បោះឆ្នោត គឺ​មានន័យ​ស្មើនឹង​ការធ្វើ​រដ្ឋប្រហារ ព្រោះ​ធម្មតា​នៅក្នុង​របប​គ្រប់ គ្រង​ដែល
​ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស គឺ​គណបក្សនយោបាយ ដែល​ឈ្នះឆ្នោត​ជា​អ្នក​ឡើង កាន់អំណាច​។
ប៉ុន្តែ​ក្រោយពី​ដឹងថា គណបក្ស​សង្គ្រោះ​ជាតិ​បានទទួល​អាសនៈ​នៅក្នុង​រដ្ឋសភា​៥៥​អាសនៈ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​៦៨​អាសនៈ បែរជា​ស្រែកថា គ​.​ជ​.​ប លួច​បន្លំ​សន្លឹកឆ្នោត​ទៅវិញ​។ លុះ​ដល់ពេល​ក្រុមប្រឹក្សាធម្មនុញ្ញ​សំរេច​ឲ្យ គ​.​ជ​.​ប បើក​កញ្ចប់​សុវត្ថិភាព​«​ក​» ឃើញ​មាន​ភាពមិនប្រក្រតី​បន្តិច បន្តួច ដែល​មិន​ប៉ះពាល់​ដល់​ការប្រែប្រួល​អាសនៈ នៅក្នុង​ខេត្តក្រចេះ​ផង​នោះ មេបក្ស​ប្រឆាំង​ទាំងនេះ​យក​លេស បំផុស​ឲ្យ​មាន​មហា​បាតុកម្ម​នោះ​ទៀត​។​
តាមច្បាប់​គឺ​ក្រុមប្រឹក្សាធម្មនុញ្ញ​ឯណោះ​ទេ ដែលជា​អ្នកធ្វើ​ការបកស្រាយ​ច្បាប់ តែ​កន្លងមក​សង្គម​ស៊ីវិល​មួយ ចំនួន ដែល​ពួន​នៅ​ក្រោយខ្នង​គណបក្សប្រឆាំង ព្រមទាំង​សមរង្ស៊ី​និង កឹម សុខា ធ្វើការ​បកស្រាយ​តាមតែ​ចិត្ត នឹកឃើញ​។ មានតែ​ការបោះឆ្នោត​ប៉ុណ្ណោះ ដែល​អាចធ្វើ​ការផ្លាស់ប្តូ​រ​រដ្ឋាភិបាល​បាន​។ តែ​ពេលនេះ​គណបក្ស ប្រជាជន​កម្ពុជា បានឈ្នះ​ឆ្នោត​៦៨​អាសនៈ គឺ​លើសពី​ភាគច្រើន​ដាច់ខាត ៥០​បូក​១ ដូច្នេះ​គណបក្ស​នេះ​នឹង ត្រូវបង្កើត​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​សំរាប់​អាណត្តិ​ទី​៥​បន្តទៀត​។ ប៉ុន្តែ​បើ​មាន​ជន​ណា​ឬ​ក្រុម​ណា​អំពាវនាវ​ឲ្យ ប្រជាពលរដ្ឋ​មក​ធ្វើ​មហា​បាតុកម្ម ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​នោះ ប្រាកដជា​ត្រូវ​វ័ណ្ឌក​មិន​ខាន ដោយ​មិនអាច​យក ពាក្យ​ថា នេះ​ជា​សិទ្ធិ​ក្នុង​ការធ្វើ​មហា​បាតុកម្ម​នោះបាន​ឡើយ ហើយក៏​គ្មាន​ច្បាប់​ណា​ដែល​និយាយ​ពី​មហា​បាតុកម្ម នោះដែរ​។ អ្វីដែល សមរង្ស៊ី​និង កឹម សុខា ដើរ​បំផុស​នៅតាម​ខេត្ត​ក្រុង​មួយចំនួន​នោះ ឲ្យ​ប្រជាពលរដ្ឋ​ដើរ​បំផុស ឲ្យ​ប្រជាពលរដ្ឋ​ទៅធ្វើ​មហា​បាតុកម្ម ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​នោះ គឺមាន​ន័យ​ស្មើ​នឹងធ្វើ​រដ្ឋប្រហារ ព្រោះ​ការ​ផ្តួល រំលំ​រដ្ឋាភិបាល
ដោយសារ​ធ្វើ​មហា​បាតុកម្ម​និង​ឈានទៅរក​កុបកម្ម វា​អាចជា​បដិវត្តន៍​ផ្កាម្លិះ​។ ដូច្នេះ សមរង្ស៊ី និង កឹម សុខា កុំ​ភ្លេច​សម្តី​ខ្លួនឯង​ឲ្យ​សោះ​៕

ដោយ​៖ ស្ងួន ពិមល់


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya