ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​សកម្មជន​​គ​ណ​បក្ស​ង្គ្រោះ​​ជាតិ​ពីបទ​​ចាប់រំលោភ​0​ទាំង​​កំរោល ​

ឃាត់ខ្លួន​សកម្មជន​​គ​ណ​បក្ស​ង្គ្រោះ​​ជាតិ​ពីបទ​​ចាប់រំលោភ​0​ទាំង​​កំរោល ​

បាត់ដំបងៈ ក្មេងស្រី​អាយុ​១៦​ឆ្នាំ ម្នាក់ គ្រា​ដែល​កំពុងតែ​ដេក​នៅលើផ្ទះ​ជាមួយ​ប្អូនៗ​២​នាក់​ទៀត ត្រូវបាន​បុរស​អ្នកជិតខាង ដែល​បាន​ស្គាល់​ថា ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឡើងមក​គោះទ្វារ​ឲ្យ​បើក​ដោយ​បញ្ឆោត​ថា​ឲ្យ​របស់​ហើយ​ពេល​បើកទ្វារ​ក៏ត្រូវ​បុរស​នោះ​ស្ទុះ​ចាប់​បិទមាត់ និង​ហែក​អាវ​ហែក​ខោ​រួច​ធ្វើ​សកម្មភាព​រំលោភ​ទាំង
កំរោល រហូត​បានសំរេច​ក៏​ចុះទៅ​ផ្ទះ​របស់ខ្លួន​វិញ​ធ្វើ​ព្រងើយ​។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៧ ខែសីហា នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ក្រុម ទី​៩ ភូមិ​បឹង​ព្រីង ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី  គ្រា​ដែល​ឪពុកម្តាយ​និង​ជីដូន​ឡើងទៅ​ធ្វើការ​ឲ្យ​គេ នៅ​ទី​រួម​ខេត្ត​។​
​លោក ណុប មុនី នាយរង​ផ្នែក​ព្រហ្មទណ្ឌ នគរបាល​ស្រុក​មោងឫស្សី បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ចម សា​វី ហៅ សាយ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ ក្រុមទី​៩ ភូមិ​បឹង​ព្រីង ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី និង​ជា​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឃុំ​ព្រៃតូច​។ ចំណែក​ក្មេងស្រី​រងគ្រោះ មាន
​អាយុ ១៦​ឆ្នាំ រស់នៅ​ជា មួយ​ជីដូន និង​ប្អូន​តូចៗ នៅ​ភូមិ​ជាមួយគ្នា​ខាងលើ ។​
​តាម​សម្តី​ក្មេងស្រី​រងគ្រោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​ខ្លួន​បាន​ដេកលក់​៣​នាក់​បងប្អូន នៅក្នុង​ផ្ទះ ហើយ​ជី ដូន​រវល់​មក​ស៊ីឈ្នួល​ឲ្យ​គេ​នៅ​បាត់ដំបង​។ ក្មេងស្រី​រងគ្រោះ​បន្តថា នៅ​គ្រានោះ ជនសង្ស័យ​បាន​ដើរមក​គោះទ្វារ​ហៅ​ឲ្យ​បើកទ្វារ​ដោយបាន​ប្រាប់ថា អ៊ំ​យក​រប​ស់មក​ឲ្យ ភ្លាមៗ​នោះ រូបនាង​បាន​បើកទ្វារ​ហើយ ជនសង្ស័យ បាន​ចាប់​ហែក​អាវ ខោ​នាង រួច​រំលោភ​រហូតដល់​បានសម្រេច​តែម្តង ។ លុះ​ព្រឹក​ឡើង​នាង​បាន​ប្រាប់​អ្នក​ជិត ខាង​ឲ្យ​ដឹង​រឿង ហើយ​ពួកគេ​បាន​ទូរស័ព្ទ​ប្រាប់​ជីដូន​ឈ្មោះ អ៊ី វុន អាយុ​៦៧​ឆ្នាំ នៅ​បាត់ដំបង​ឲ្យ​ដឹង​ដំណើរ រឿង បន្ទាប់មក​ជីដូន​បាន​ជិះ​រថយន្ត ទៅ​ស្រុក​មោងឫស្សី​វិញ ពេលទៅដល់​ផ្ទះ ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរា គម​ន៍​។
ក្រោយពី​សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្តឹង​ហើយ លោក​អធិការ​ស្រុក បាន​បញ្ជា​ឲ្យ​កម្លាំង​ចុះ​ធ្វើការ ឃាត់ខ្លួន​ជនសង្ស័យ​នាំយកមក​សាកសួរ ។​
​កម្លាំង​នគរបាល ស្រុក​មោងឫស្សី បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ ទៅ​ស្នងការ​ខេត្ត កាលពី​រសៀល ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៣ ពីបទ រំលោភ​សេពសន្ថវៈ លើ​ក្មេងស្រី​អាយុ​១៦​ឆ្នាំ រហូត​បានសម្រេច​។​
​ជនសង្ស័យ​មិន​ព្រម​សារភាពថា ខ្លួន​បាន​រំលោភ​ក្មេងស្រី​រងគ្រោះ​ទេ តែ​ទោះជា​យ៉ាងណា តាម​ចម្លើយ​របស់ ក្មេងរងគ្រោះ និង​វត្ថុតាង​មាន​ឈាម​ប្រឡាក់​ខោ​ជនរងគ្រោះ និង​ចម្លើយ​អ្នកជិតខាង​បាន​បំភ្លឺ​រួចមក​។ លោក អធិការ​ស្រុក ដោយបាន​ការឯកភាព​ពី​លោកស្នងការ​ខេត្ត លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ កសាង​សំណុំ រឿង​បញ្ជូន​ខ្លួន
​ជនសង្ស័យ ទៅ​ស្នងការ​នគរបាល​ខេត្ត នៅ​រសៀល​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៣ ដើម្បី​បន្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត គ្រា​ដែលមាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ច្រើន​នាក់​ទៅ អន្តរាគមន៍​៕

ដោយ​៖ សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya