ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្លាប់​មនុស្ស​ចំនួន​៤​នាក់ របួសធ្ងន់​ស្រាល​១៣​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

ស្លាប់​មនុស្ស​ចំនួន​៤​នាក់ របួសធ្ងន់​ស្រាល​១៣​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៥ នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន​១០​លើក យប់​៧​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់​៤​នាក់​(​ប្រុស​)  របួសធ្ងន់ ៩​នាក់​(​ស្រី​ម្នាក់​),​និង​របួសស្រាល​៤(​ស្រី​២​នាក់​)​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៧ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៤​គ្រឿង​, រថយន្ត​ធុន​តូច​២​គ្រឿង​,​រថយន្ត​ធុន​ធំ​១​គ្រឿង​និង​ថ្មើរជើង​ម្នាក់​។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​៤​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក​, ប្រជែង​គ្រោះថ្នាក់​១​លើក​,​មិន​គោរព​សិទ្ធ​១​លើក​,​ស្រវឹង​១​លើក​និង​កត្តា​យានយន្ត​១​លើក ។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ចំនួន​១៥​នាក់​(​យប់​១០​នាក់​)​។​

រថយន្ត​ពិន័យ​សរុប​ចំនួន​៦២៩​គ្រឿង​(​រថយន្ត​ធំ​១៥៧​គ្រឿង​)​ស្មើ​និង​៦៤៥​ករណី​,​ករណី ល្មើស​ក្រដាស​ស្នាម​៤៧៧​គ្រឿង ស្មើនឹង​៤៩៣​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស​១៥២​គ្រឿង​ស្មើនឹង​១៥២​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន​១.៥០៤​គ្រឿង​៕
11295699_372954482903475_4890132797463682895_n 11165328_372954569570133_1494839890295289646_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya