ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់​ជា​មុខសញ្ញា​ចោរលួច ប៉េអឹម​ចាប់​តាម​ដីការ​តុលាការ​ ​

យុវជន​ម្នាក់​ជា​មុខសញ្ញា​ចោរលួច ប៉េអឹម​ចាប់​តាម​ដីការ​តុលាការ​ ​

កំពង់ស្ពឺ​៖ យុវជន​ដែលជា​មុខសញ្ញា​ចោរកម្ម​ប៉ះ​អី​យក​ហ្នឹង មិន​រើសមុខ​ពេលនេះ​ត្រូវបាន​​ក្របួច​បាន​ដោយ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ចាប់​តាម ដីកា​របស់​តុលាការ​សាលាដំបូង​ខេត្ត​តាម​បណ្ដឹង​របស់​ជនរងគ្រោះ​។​
​ករណី​ចាប់​យុវជន​ម្នាក់​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​នេះ​គឺ​បាន​ប្រព្រឹត្ត​នៅវេលា​ម៉ោង​០៤​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥ រស់នៅ​ភូមិ​ទី​៥ ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ​ម៉ៅ និមល ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​ខាងលើ​។​
​អ្នកស្រី អ៊ុក ស​ម្ភ​ស្ស​អាយុ​៣៣​ឆ្នាំ រស់​ភូមិ​ត្រែងត្រយឹង ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ និង​ជាដើម​បណ្ដឹង​បាន​ឲ្យ​ដឹងថា​កន្លងមក​ជនសង្ស័យ​ដែល​ចាប់ខ្លួន​នេះ​គឺ​បាន​លួច​ឈើ​ពី​ក្នុង​ដីឡូត៍​របស់គាត់​រួមទាំង​សម្ភារៈ​ផ្សេងៗ​ជាច្រើន​ទៀត​។​
​លោក​អនុសេនីយ៍ឯក ទិ​ត្យ វ​ណ្ណះ​ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌​ខេត្ត​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ត្រូវបាន​លោក​ចៅក្រម ស៊ឹង វុទ្ធី​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ចេញ​ដីកា​បញ្ជា​ឲ្យ​នាំខ្លួន​លេខ ៦០​ចុះ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៥ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​។​
​លោក​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌​ខេត្ត​បាន​ឲ្យ​ដឹង​បន្តថា​យុវជន​ខាងលើ​ជា​មុខសញ្ញា​ចាស់​មិន​រាងចាល​ដែល​យុវជន​រូបនេះ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​ជាច្រើន​ករណី​ក្នុងនោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ផងដែរ​។​
​ប្រភព​បញ្ជាក់ថា យុវជន​សង្ស័យ ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកំពង់ស្ពឺ ក្រោយពី​ជំនាញ​កសាង​សុំ​ណុំ​រឿង​នឹង​បញ្ជូនទៅ​ឃុំខ្លួន ៕​ដោ​យះ​សុខ​សុ​ភ័​ណ្ឌ​
DSC00858 DSC00869

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya