ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » កម្មក​សំណង់​ម្នាក់ សំរេចចិត្ត​ចងក​សម្លាប់ខ្លួន ​

កម្មក​សំណង់​ម្នាក់ សំរេចចិត្ត​ចងក​សម្លាប់ខ្លួន ​

រតនគិរី​៖ កាលពី​វេលា​ម៉ោង ៥​និង​៣០​នាទី ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៥ បុរស​ម្នាក់ មានឈ្មោះ ឃីម ស្រី​ម អាយុ​៤៥​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ព្រៃស្រឡៅ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ធ្វើ​ចំណាក់ស្រុក​មក​ធ្វើការ ជា​កម្មករសំណង់ ត្រូវបាន ប្រពន្ធ​ប្រទះឃើញ​ដេកស្លាប់ នៅលើ​គ្រែ ដោយមាន​ខ្សែ​អង្រឹង​ជាប់​នៅ​នឹង​ក ស្ថិតនៅ​ក្នុងភូមិ​អូរ​រមៀត សង្កាត់​ឡា​បាន​សៀក ក្រុង បាន​លុង ខេត្តរតនគិរី​។​
​ដោយឡែក​បើតាម​ប្រពន្ធ របស់​ជនរងគ្រោះ​មានឈ្មោះ ភឿន សុខា អាយុ​៤៤​ឆ្នាំ មានកូន​នៅក្នុង បន្ទុក​៥​នាក់ បាន​បញ្ជាក់ថា នៅ​យប់កើតហេតុ​គាត់​ជា​ប្រពន្ធ​មិនបាន​នៅផ្ទះ​នោះទេ គឺ​បានចេញ ទៅ​ដេក​ផ្ទះ​អ្នក​ជិត ខាង​តាំងពី​វេលា​ម៉ោង​៦​ល្ងាច ដោយសារ​តែមាន​ការខឹង​សម្បា និង​បុរស​ជា​ប្តី​តែងតែ ផឹកស្រា​ស្រវឹង​មិនដែល​លោះ​ថ្ងៃ​។​
​ប៉ុន្តែ​ប្រជាពលរដ្ឋ ដែល​បាន​ចូលទៅ​មើល​សាកសព​មាន​ចម្ងល់ ថាបើ​ចងក​សម្លាប់ខ្លួន​មែន ហេតុអ្វី​បាន មក​នៅ​ដេកស្លាប់​លើ​គ្រែ​អ្វី​ស្រួល​ម្ល៉េះ​៕11 1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya