ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​ប៉ុស្ដិ៍​ច្រកទ្វារ​អន្ដរជាតិ​កោះ​រការ រាប់​វៀតណាម​ឆ្លងកាត់​យកលុយ​ ​

ប្រធាន​ប៉ុស្ដិ៍​ច្រកទ្វារ​អន្ដរជាតិ​កោះ​រការ រាប់​វៀតណាម​ឆ្លងកាត់​យកលុយ​ ​

ភ្នំពេញ​៖ លោក ពេ​ជ មុនី​រតន៍ នាយប៉ុស្ដិ៍​ច្រកទ្វារព្រំដែន​កោះរ​ការដែល ស្ថិតនៅក្នុង​ឃុំ​កោះ​រការ ស្រុក​ពាម​ជរ ខេត្ដ​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង ពី​មន្ដ្រី​របស់ខ្លួន សមត្ថកិច្ច​ដទៃ​ផ្សេងទៀត និង​ប្រជាពលរដ្ឋ​ឆ្លងកាត់ ខណៈ​នាយ ប៉ុស្ដិ៍​រូបនេះ ធូរ​លង់​អនុញ្ញាតឱ្យ​ជនជាតិ​វៀតណាម​ឆ្លងកាត់​តាម​អំពើ​ចិ​ត្ដ​ដោយ មិនចាំបាច់​ពិនិត្យ​ទៅលើ​ឯកសារ លិខិតឆ្លងដែន​នោះឡើយ ។
​ជាធម្មតា​យ៉ាងតិច​ក្នុង​១​ថ្ងៃ មាន​ជនជាតិ​វៀតណាម​ឆ្លងដែន​ខុសច្បាប់​មក​ចូល លេង​កាស៊ីណូ​ពី ២០០​នាក់ ទៅ​៣០០​នាក់ ឆ្លងកាត់​ទាំង​ផ្លូវគោក និង​ផ្លូវទឹក ដោយ គ្រាន់តែ​នាយប៉ុស្ដិ៍​រូបនេះ ចាត់ចែង​ឱ្យ​មន្ដ្រី​របស់ខ្លួន​ចាំ​ប្រមូលប្រាក់​ក្នុង​ម្នាក់ៗ ៣​ម៉ឺន​ដុង ស្មើ ៦០០០​រៀល ទៅ ៧០០០​រៀល ។ ដោយឡែក​វៀតណាម​ដែល​ឆ្លង កាត់​ដោយ​គ្មាន​លិខិតស្នាម តាមផ្លូវ​ទឹក លោក ជេ មុនី​រតន៍ តម្រូវឱ្យ​យកលុយ​ក្នុង​១​ថ្ងៃ ១​លាន​ដុង ស្មើនឹង​ជិត ២០​ម៉ឺន​រៀល ហើយ​ការ​យកលុយ​នេះ ចង់​១​ថ្ងៃ​មាន​ជនជាតិ​វៀតណាម​ចូល​ប៉​ន្មា​ន​ក៏បាន ដឹង​តែ​យក​១​លាន​ដុង​ប៉​ណ្ណោះ ។ មន្ដ្រី​បាន​ទម្លាយ​ថា លោក ពេ​ជ មុនី​រតន៍ បាន​ចាត់ចែង​លោក សោម ជា ដែលជា​នាយប៉ុស្ដិ៍​ស្ដីទី និង​លោក ប្រាជ ជួរ នាយរង​ជា​អ្នក​ចាំ​ប្រមូល លុយ​ពី​ជនជាតិ​វៀតណាម​ឆ្លងដែន​ខុសច្បាប់ ។ អំពើពុករលួយ ការ​អនុវត្ដ​ការងារ ភារកិច្ច តួនាទី ខុសពី​គោលការណ៍ អគ្គនាយកដ្ឋាន​នគរ​បាល​អន្តោប្រវេសន៍​នេះ បានធ្វើឱ្យ​លោក ពេ​ជ មុនី​រតន៍ រកចំណូលបាន​យ៉ាងច្រើន​ក្នុង​១​ថ្ងៃៗ​រាប់លាន​រៀល ជាមួយ​បក្ខពួក របស់ខ្លួន ។ ប៉ុន្ដែ​សកម្មភាព​ដ៏​គឃ្លើន​នឹង​ផ្លូវច្បាប់ បំពាន​បទបញ្ជា​ថ្នាក់លើ អនុវត្ដ ផ្ទុយ​ពី​គោលការណ៍​អគ្គស្នងការ​នគរបាល​ជាតិ ពួកគេ​មិន​ត្រឹមតែ​រង​នូវ​ការរិះគន់ ពី​សមត្ថកិច្ច ប្រជាពលរដ្ឋ ក្នុង​ទឹកដី​កម្ពុជា​ប៉ុណ្ណោះ​ទេ ក្នុងនោះ​លោក ពេ​ជ មុនី​រតន៍ កំពុងតែ​ធ្វើឱ្យប៉ះពាល់​ដល់​កិ​ត្ដិ​យស មន្ដ្រី​នគរបាលជាតិ ជាមួយនឹង កម្លាំង​សមត្ថកិច្ច​វៀតណាម ។
​ប្រភព​ចំណូល​មិន​ស្របច្បាប់​នេះ​គ្រាន់តែ​គិតពី​ការឆ្លង​ដែន​របស់ ជនជាតិ​វៀត ណា​ម ក្នុង​១​ថ្ងៃ​រាប់លាន​រៀល នេះ​មិនបាន​គិតពី​ចំណូល​បញ្ហា​ទំនិញ​ឆ្លងកាត់​នោះ​ផង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya