ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ចាញ់ល្បែង​តាម​អ៊ី​ន​ធើ​ណេ​ត បែកគំនិត​ឆបោក​ម៉ូតូ​មួយថ្ងៃ​៣​គ្រឿង​យកទៅ​បញ្ចាំ​ ​

ចាញ់ល្បែង​តាម​អ៊ី​ន​ធើ​ណេ​ត បែកគំនិត​ឆបោក​ម៉ូតូ​មួយថ្ងៃ​៣​គ្រឿង​យកទៅ​បញ្ចាំ​ ​

ភ្នំពេញ ៖  យុវជន​ខាង លើ​នេះ​បានធ្វើ​សកម្មភាព​ឆបោក​យក​ម៉ូតូ ជនរងគ្រោះ​ដោយ​ប្រើល្បិច​ថា​ខ្ចី​ម៉ូតូ​ទៅ នោះ​មួយ​ភ្លែត​ហើយក៏​យកទៅ​បញ្ចាំ​តែម្ដង​ដោយ​ឆបោក​បាន​ដល់​ទៅ​ចំនួន​៣ គ្រឿងក្នុង​ថ្ងៃ​តែមួយ​គឺ​នៅ​ថ្ងៃទី​២៧ ខែ ឧសភា ឆ្នាំ​២០១៥ ។​
​យុវជន​ម្នាក់​ត្រូវបាន​ប្រជា ពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ទៅឱ្យ​សមត្ថកិច្ច នគរបាល​ប៉ុស្ដិ៍​អូរឫស្សី​៤ ខណ្ឌ​៧​មករា ចាត់ការ​តាមផ្លូវ​ច្បាប់​បន្ទាប់ពី​រូបគេ បានធ្វើ​សកម្មភាព​ឆបោក​ម៉ូតូ​របស់គេ​មួយថ្ងៃ​ចំនួន​៣​គ្រឿង​យកទៅ​បញ្ចាំ ដើម្បី​យកប្រាក់​ទៅលេង​ល្បែងភ្នាល់​ស៊ីសង តាម​អ៊ី​ន​ធើ​ណេ​ត ។
​យុវជន​ដែល​ត្រូវ​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​ខាងលើនេះ​ឈ្មោះ យិន សាន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល លេខ​១២២ ផ្លូវ​លេខ​១០៧ សង្កាត់​អូរ ឫស្សី​៤ ខណ្ឌ​៧​មករា មានមុខ​របរ​មិន ពិតប្រាកដ ។​
ម៉ូតូ​ទាំង​៣​គ្រឿង​ដែល​យុវជន​ខាងលើ បាន​ឆបោក​យកទៅ​បញ្ចាំ​នោះ ទី​១-​ម៉ាក ហុងដា​វ៉ែ​វ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1B-5693 ជា​កម្មសិទ្ធិ​របស់​ជន រងគ្រោះ​ឈ្មោះ សូត្រ ប៉េង​ហុក ភេទ ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​ជា​សិស្ស​, ទី​២- ម៉ាក​ហុងដា​ស្គូ​ពី​មី​នី ពុំទាន់​មាន ស្លាក​លេខ​ជា​កម្មសិទ្ធិ​របស់​ជនរ​ង​គ្រោះ ឈ្មោះ ចិន រិ​ឆាត​សាន់ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មុខរបរ​ជា​សិស្ស និង​ទី​៣-​ម៉ាក ហុងដា​ស្គូ​ពី ស៊េរី​ឆ្នាំ​២០១២ ជា​កម្មសិទ្ធិ របស់​ជនរងគ្រោះ​ឈ្មោះ កែវ វាសនា ។​

​ប្រភពព័ត៌មាន​បា​នប​ន្ដ​ទៀតថា នៅ ក្នុង​ទីស្នាក់ការ​នគរបាល​ប៉ុស្ដិ៍​អូរឫស្សី​៤ ខណ្ឌ​៧​មករា ជនសង្ស័យ​ក្នុងករណី​ឆបោក ខាងលើ​បាន​និយាយ​សារភាពថា រូប​ខ្លួន ពិតជា​បាន​ខ្ចី​ម៉ូតូ​ពី​ជនរងគ្រោះ​ទាំង​៣ នាក់​យកទៅ​បញ្ចាំ​ពិតប្រាកដ​មែន​ដោយ​បញ្ចាំ​បាន​ប្រាក់​ចំនួន​៨០០​ដុល្លារ ក្នុង នោះ​ម៉ូតូ​ហុងដា​វ៉េវ និង​ស្គូ​ពី​មី​នី​បាន តម្លៃ​២០០​ដុល្លារ​ក្នុង​១​គ្រឿង​និង​ស្គូ​ពី បាន​តម្លៃ​៤០០​ដុល្លារ​ហើយ​ការ​បញ្ចាំ នេះ​គឺ​បាន​យកទៅ​បញ្ចាំ​នៅឯ​ម្ដុំ​ឃ្លាំង រំសេវ​ក្នុង​ខណ្ឌទួលគោក​ហើយ​ពុំ​បានធ្វើ ក្រដាស​ស្នាម​អ្វី​ទាំងអស់ ។ យុវជន​ខាង លើ​បាន​បន្ដទៀតថា លុយ​ដែល​ខ្លួន​បាន​ពី ការយក​ម៉ូតូ​របស់គេ​ទៅ​បញ្ចាំ​គឺ​យក​ទៅលេង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី ន​ធើ​ណេ​ត អស់ហើយ ។​

​ពាកព័ន្ធ​ទៅនឹង​ករណី​ឆបោក​យក ម៉ូតូ​ទៅ​បញ្ចាំ​ខាងលើនេះ​មតិ​មួយចំនួន បាន​រិះគន់​ទៅលើ​សមត្ថកិច្ច ជាពិសេស អាជ្ញាធរ​ខណ្ឌទួលគោក​ផ្ទាល់​តែម្ដង​គួរ តែមាន​វិធានការ​ត្រួតពិនិត្យ​ទៅលើ បណ្ដា​ទីតាំង​ទទួល​បញ្ចាំ​ដែល​កំពុងតែ ប្រកប​អាជីវកម្ម​រីក​ដូច​ផ្សិត​នៅ​ម្ដុំ​ឃ្លាំង​រំសេវ​ផង ។ ហេតុអ្វី​ក៏​ហ៊ាន​ទទួល​បញ្ចាំ ម៉ូតូ​ដែល​ពុំមាន​ឯកសារ​គ្រប់គ្រាន់​ដូចជា​ករណី​ខាងលើនេះ​? ដូច្នេះ​ទីតាំង​ទទួល បញ្ចាំ​ទាំងនេះ​អាច​និយាយបានថា ជា​កន្លែង ទទួលផល​ចោរកម្ម​ពិតប្រាកដ​ណាស់​មិនគួរណា​សមត្ថកិច្ច​បើក​ឱ្យ​ម្ចាស់ ទីតាំង បញ្ចាំ​រកស៊ី​របរ​ខុសច្បាប់​នោះទេ ព្រោះ ជា​ប្រភព​នៃ​ការបង្កើតឱ្យមាន​បទល្មើស​កើតឡើង​ក្នុងសង្គម ពិសេស​បទល្មើស ចោរឆក់ ប្លន់ ជា​បញ្ហា​ធ្វើឱ្យ​សមត្ថកិច្ច នានា​ពិបាក​ក្នុងការ​ស្រាវជ្រាវ ៕
som3 11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya