ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » កូន​ប្ដី​ដើម​កាប់​ឪពុកចុង​របួសធ្ងន់​

កូន​ប្ដី​ដើម​កាប់​ឪពុកចុង​របួសធ្ងន់​

​ខេត្តកណ្ដាល ៖ ឪ​ចុង​ផឹកស៊ី​ស្រវឹង​ឈ្លោះ​ជាមួយ​ប្រពន្ធ​ត្រូវ​កូន​ប្ដី​ដើម​ទាញ​កាំបិត​កាប់​របួសធ្ងន់​កាលពី​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥ ចំណុច​ក្រោមផ្ទះ​ក្នុង​ចំការចេក ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។​

​ជនរងគ្រោះ​ឈ្មោះ រី សុខ​មាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ កសិករ​មាន​ទីលំនៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ មាន​របួសស្នាម​ច្រើន​កន្លែង​លើ​ដងខ្លួន របួសធ្ងន់​បាន​បញ្ជូនទៅ​ព្យាបាល មន្ទីរពេទ្យ​ភ្នំពេញ​។ ចំណែក​ជនល្មើស​ឈ្មោះ ចេក សុ​ភ័​ស្ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​លីវ​មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ (​កូន​ប្ដី​ដើម​)​រត់គេចខ្លួន​
​បាត់​។​

​មុនពេល​កើតហេតុ​ជនរងគ្រោះ​(​ឪ​ចុង​)​ផឹកស្រា​ស្រវឹង​រករឿង​ប្រពន្ធ រក​កាប់​ប្រពន្ធ​មិន​ឲ្យ​ឡើងផ្ទះ ឃើញ​ដូចនេះ​ប្រពន្ធ​ជនរងគ្រោះ​បានមក​ប្រាប់​ជនល្មើស​( កូន​ប្ដី​ដើម​)​កំពុង​ផឹកស្រា​នៅក្នុង​ភូមិ ហើយ​ជនល្មើស​បាន​ដើរទៅ​ផ្ទះ​ដោយ​កាន់​កាំបិតផ្គាក់​ទៅ​កាប់​ជនរងគ្រោះ​ដែល​កំពុង​ដេក​លើ​អង្រឹង​ក្រោមផ្ទះ​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​របួសធ្ងន់​។

 
​គូសបញ្ជាក់ថា កន្លងមក​ជនរងគ្រោះ​ពេល​ផឹកស្រា​ស្រវឹង​តែងតែ​រករឿង​វាយ​ប្រពន្ធ​និង​ដេញ​ចេញពីផ្ទះ​មិន​ឲ្យ​ចូល​ផ្ទះ នគរបាល​ប៉ុស្តិ៍​បាន​អប់រំ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​ម្ដង​រួចមកហើយ​៕ចវ ស

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya