ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សាលា​ឧ​ទ្ទ​រណ៍ តម្កល់​ទោស សួន សេរី​រដ្ឋា និង​គូកន ដាក់គុក​ពី ៥-៧​ឆ្នាំ ពីបទ ញុះញង់​ផ្តួល រលំ​រដ្ឋាភិបាល និង​រួម គំនិត​ក្បត់ ​

សាលា​ឧ​ទ្ទ​រណ៍ តម្កល់​ទោស សួន សេរី​រដ្ឋា និង​គូកន ដាក់គុក​ពី ៥-៧​ឆ្នាំ ពីបទ ញុះញង់​ផ្តួល រលំ​រដ្ឋាភិបាល និង​រួម គំនិត​ក្បត់ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២៨ ខែ ឧសភា ឆ្នាំ​២០១៥ បានប្រកាស​សាលដីកា សម្រេច​តម្កល់​ទោស លោក សួន សេរី​រដ្ឋា ដាក់គុក ៧​ឆ្នាំ និង​គូកន​ចំនួន ៣​នាក់​ទៀត ដាក់គុក​ម្នាក់ៗ​ជាប់គុក​ពី​៥ ទៅ​៦​ឆ្នាំ ពីបទ រួមគំនិត​ក្បត់​អំពើ​ប្រឆាំងនឹង​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះ ឆ្នោត​មិន​ឲ្យ​ទៅ​បោះឆ្នោត​ប្រព្រឹត្ត​នៅ​ខេត្ត​កា​កែវ​, រាជធានី​ភ្នំពេញ​, ក្រុង​ប៉ោយប៉ែត និង​ខេត្តបន្ទាយមានជ័យ ចាប់ពី​ថ្ងៃ ទី​៣០ ខែមិថុនា ឆ្នាំ​២០១៣ ។
​លោក​ចៅក្រម ប៉ាក់ ច័ន្ទ​សំបូរ បាន​ថ្លែង​ឲ្យ​ដឹង នៅក្នុង​សវនាការ​ថា ជន​ត្រូវ​ចោទ​ខាងលើនេះ មាន​ទី​១-​ឈ្មោះ សួន សេរី​រដ្ឋា ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជា​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវ​ជាប់ពន្ធនាគារ កំណត់ ៧​ឆ្នាំ ពិន័យ​ជា ប្រាក់​ចំនួន ២៥​លាន​រៀល ។ ទី​២-​ឈ្មោះ សេរី ប៊ុនឡុង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ដាក់ពន្ធនាគារ កំណត់ ៦​ឆ្នាំ និង ពិន័យ ៥​លាន​រៀល ទី​៣-​ឈ្មោះ សេង សុខ​ម៉េង ហៅ​ដែន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ដាក់ពន្ធនាគារ​កំណត់ ៦​ឆ្នាំ និង​ពិន័យ ៥​លាន​រៀល និង​ទី​៤-​ឈ្មោះ អ៊ុ ភិរម្យ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ដាក់ពន្ធនាគារ ៥​ឆ្នាំ និង ពិន័យ​ចំនួន ៥ លាន​រៀល ៕11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya