ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​នារី​រូប​ស្រស់​ម្នាក់ ពីបទ​ជួញដូរ​គ្រឿងញៀន​

ឃាត់ខ្លួន​នារី​រូប​ស្រស់​ម្នាក់ ពីបទ​ជួញដូរ​គ្រឿងញៀន​

​ខេត្តកណ្ដាល​៖ កម្លាំង​នគរបាល​យុត្តិធម៌​បានធ្វើការ​ឃាត់ខ្លួន​យុវតី​ម្នាក់​ករណី​ជួញដូរ​គ្រឿង​ញៀន​​កាលពី​ម៉ោង​១៩ និង​៣៥​នាទី ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥  ចំណុច​ផ្លូវ ៧​មករា​(​ច្រកចូល​ស៊ុប​ទាកាប៉ា​) ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ​។​

​យុវតី​ខាងលើ​ឈ្មោះ ហេង ស្រី​មួយ អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម រាជធានី​ភ្នំពេញ មុខរបរ​នារី​បំរើ​Karaoke ផា​លេស រួម​នឹង​វត្ថុតាង​ដកហូត -​ក្រាម​ពណ៌​សរ​ថ្លា​ម៉ា​ទឹកកក​១​កញ្ចប់ ទូរស័ព្ទ​Nokia​ចុច​ពិល​០១​គ្រឿង ។​

​មុនពេល​កើតហេតុ​កម្លាំង​នគរបាល​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ បានចេញ​ល្បាត​ដល់​គោលដៅ​ខាងលើ​ជួប​នារី​សង្ស័យ​កំពុង​ជិះ​ម៉ូតូឌុប​ដោយមាន​ការសង្ស័យ​បានធ្វើការ​ឆែកឆេរ​រក​ឃើញ​វត្ថុតាង​ដូចខាងលើ ហើយ​នារី​សង្ស័យ​បាន​សារភាពថា ខ្លួន​បាន​ទិញ​ថ្នាំ​នេះ​នៅ​ឡឥដ្ឋ សង្កាត់​ចាក់អង្រែ​ក​ក្រោម រាជធានី​ភ្នំពេញ ដើម្បី​យកមក​ឲ្យ​សង្សារ​នៅ​សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ​។  នារី​សង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច បាន​បញ្ជូនមក​ធិ​ការដ្ឋាន​
​នគរបាល​ក្រុង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ខខខ ខខ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya