ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បំបែកសំណុំរឿង​ឃាតក​ម្មរឹតក​សម្លាប់ យក​សព​ច្រក​កា​រ៉ុង​ទម្លាក់ចោល ​

ប៉ូលិស​បំបែកសំណុំរឿង​ឃាតក​ម្មរឹតក​សម្លាប់ យក​សព​ច្រក​កា​រ៉ុង​ទម្លាក់ចោល ​

ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥ ឲ្យ​ដឹងថា ក្រោយ​កើត​ករណីនេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ស្វះស្វែង​ស្រាវជ្រាវ និង​ឈានដល់​ការឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់ ហើយក៏​ឈានទៅ​រកឃើញ​រថយន្ត​ជនរងគ្រោះ ដែល​ត្រូវ​ជនសង្ស័យ​ទៅ​បញ្ចាំ​នៅ​កន្លែង​វេរ​ប្រា​ក់វី​ង  នៅក្នុង​ស្រុក​កោះធំ ខេត្តកណ្តាល​។​
​កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៥ ត្រូវបាន​កម្លាំង​កង​រាជ អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ និង លាតត្រដាង​ការពិតហើយ​។ កម្លាំង​កងរាជអាវុធហត្ថ ក៏បាន​ឈានទៅ យក​រថយន្ត​ជនរងគ្រោះ ដែល​ត្រូវ​ជនសង្ស័យ​យកទៅ​បញ្ចាំ​នៅ​ខេត្តកណ្តាល​ផងដែរ​។​
​បើតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច រថយន្ត​កាមរី​ឆ្លាម ស៊េរី​ឆ្នាំ​២០០៧ របស់​ជនរងគ្រោះ ត្រូវបាន​ជនសង្ស័យ​យកទៅ  បញ្ចាំ​ចំនួន ៥.០០០​ដុល្លារ​។ សមត្ថកិច្ច បាន​បញ្ជាក់ថា ករណី​ឃាត​កម្មនេះ ជាការ​ធ្វើឃាត​ប្លន់​យក​ទ្រព្យសម្បត្តិ  មិនមែនជា​ករណី​អ្វី​ផ្សេង​នោះទេ​។​
​បើតាម​សមត្ថកិច្ច ក្រៅពី​រថយន្ដ ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ស៊ិ​ច​ផ្លើ និង​ណូគា​ពីរ​គ្រឿង ខ្សែក​ខ្សែដៃ និង​ចិ​ញ្ជៀ​ន​ពេជ្រ  ក៏ត្រូវ​បាន​គេ​ប្លន់​យក​ផងដែរ​។​
​សព​ជនរងគ្រោះ​ឈ្មោះ ស្រ៊ុន សុភ​ក្ដិ អាយុ ៣៥​ឆ្នាំ ត្រូវបាន​គេ​ប្រទះឃើញ​ក្បែរ​ប្រឡាយទឹក​តាម បណ្ដោយ​ផ្លូវ​លេខ​៣៧១ ក្នុងភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០  ១៥​។ ជនរងគ្រោះ មាន​លំនៅឋាន​ក្នុងភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ជនរងគ្រោះ​ទើបនឹង  បាន​បួសមុខភ្លើង​សងគុណ​ឪពុកម្ដាយ នាពេល​ថ្មីៗ​នេះ​ផងដែរ​។​
​មុនពេល​ឈានដល់​ប្រទះឃើញ​សព ជនរងគ្រោះ​បាន​បាត់​ដំណឹង​មួយ​យប់ មិនឃើញ​ចូល​ផ្ទះ​ទេ បន្ទាប់ពី​ទៅ ចូលរួម​មង្គលការ​នៅ​កោះ​ពេជ្រ ហើយ​ទូរស័ព្ទ​ក៏​ហៅ​មិន​ចូល​ផងដែរ​។ ជនរងគ្រោះ ជា​បុគ្គលិក​នៅ​ក្រុមហ៊ុន​កាក់ វ៉ៃ​ហួ និង​ជា​អ្នក​រត់ការ​ឯកសារ​នៅ​ក្រសួងពាណិជ្ជកម្ម​៕
11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya