ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » លោក គោ​ស៊ុំ សារឿ​ត ទម្លាយ​ឲ្យ​ដឹងថា ពី​ការមិន​ប៉ះ​បាតុករ ទើប​គ្មាន​របួស​ឬ​ស្លាប់​ ​

លោក គោ​ស៊ុំ សារឿ​ត ទម្លាយ​ឲ្យ​ដឹងថា ពី​ការមិន​ប៉ះ​បាតុករ ទើប​គ្មាន​របួស​ឬ​ស្លាប់​ ​

បន្ទាយមានជ័យ​៖ មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច ទីបំផុត​ទម្លាយ​អោយដឹងថា ខ្លួន​មាន​គោលការណ៍​ឯកភាព​ដាច់ខាត​មិន​ប្រើ​វិធានការ​ក្តៅ ឬ​យក​វិធី​កំហឹង​ទល់​កំហល់​តទល់​នឹង​បាតុករ​ជា​កម្មករ​អូស​រទេះ​ឡើយ​។ ហេតុនេះ បានជា​ថ្លោះធ្លោយ​អោយ​បាតុករ​ទៅ​វាយបំផ្លាញ​កន្លែង​គយ​ខូចខាត ទ្រព្យសម្បត្តិ​ឯកជន និង​សាធារណ​:​របស់​គយ​យ៉ាងច្រើន​។​

ក្រោយ​បាតុកម្ម​នោះ​មាន​លេចឮ​ពាក្យ​ចោទប្រកាន់ថា ប៉ូលិស​ទាំងឡាយ ពិសេស​ប៉ូលិស​ក្រុង​ប៉ោយប៉ែត និង​លោក​វរសេនីយ៍ត្រី អ៊ុំ សុផល អធិការ​ប៉ូលិស​ក្រុង​ប៉ោយប៉ែត អត់​មានមុខ​ធ្វើ​ការងារ​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុងពេល​បាតុកម្ម​កម្មករ​អូស​រទេះ កាលពី​ថ្ងៃទី​២៥ ឧសភា ២០១៥ កន្លងមក​ទេ​។​

​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណ​:​បញ្ជាការ​កងឯកភាព​ខេត្ត ទម្លាយ​អោយដឹងថា កាល​មាន​បាតុកម្ម​កម្មករ​រទេះ​កន្លងមក ជាគោលការណ៍​ខេត្ត គឺ​ដាច់ខាត​មិនអោយ​ប៉ះពាល់ មិន​ប្រឈម​នឹង​បាតុករ​ជា​កម្មករ ព្រោះ​ខ្លាច​មាន​ប្រទូស្ត​រាយ មាន​អំពើ​ហឹ​ង្សា​រ ពោលគឺ​ខ្លាច​បណ្តាល​ទៅជា​មាន​រងរបួស និង​បាត់បង់​អាយុជីវិត​បងប្អូន​កម្ម​ករ​។​

​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ ថ្លែង​ដូចខាងលើ ក្នុង​ពី​ធី​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​វិនិយោគិន និង​អ្នកទេសចរ ព្រមទាំង​ពង្រឹង​បន្ថែម​នូវ​យន្តការ​នៃ​ការចាត់តាំង​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិ​របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​២៧ ឧសភា ២០១៥ នៅ​សាលាខេត្ត​។​
លោក​អភិបាល ហាក់​ទទួលស្គាល់​ភាព​ទន់ជ្រាយ នាំអោយ​បាតុករ​ជា​កម្មករ​អូស​រទេះ ដែល​ត្រូវ​ជន​ឆ្លៀតឱកាស​ញុះញង់​ផង​នោះ ឈានដល់​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​រ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន និង​សាធារណ​:​របស់​គយ​ច្រើនសន្ធឹក​កន្លងមក​នោះ​។​

​គោលការណ៍​ខេត្ត​និង​ថ្នាក់លើ​គឺ​ទុក​អាយុជីវិត​មនុស្ស​ថ្លៃ​ណាស់ គឺ​រួមទាំង​មន្ត្រី​កងកម្លាំង ពិសេស​បងប្អូន​ពលរ​ដ្ឋ ទោះជា​បាតុករ​ក្តី​។ ដាច់ខាត​អាជ្ញាធរ កងកម្លាំង​មិន​ប៉ះពាល់​ទេ​។​
មន្ត្រីនគរបាល​នៅ​ថ្ងៃទី​២៨ ឧសភា ឆ្នាំ​២០១៥ មានប្រតិកម្ម​បន្ទាប់ពី​លេចឮ​ពាក្យ​ច​ចាម​អារាម និង​ការចោទប្រកាន់ ដែលថា ក្នុងពេល​មាន​បាតុកម្ម​កម្មករ​រទេះ​នៅមុខ​គយ​ប៉ោយប៉ែត កាលពី​ថ្ងៃទី​២៥​ឧសភា​កន្លងមក កម្លាំង​ប៉ូលិស​ទូទៅ និង​លោក​វរសេនីយ៍ត្រី អ៊ុំ សុផល អធិការ លោក​អធិការរង ព្រមទាំង​កម្លាំង​នគរបាល​ក្រុង និង​នគរបាល​សង្កាត់​ប៉ោយប៉ែត អត់​បាន​ទៅ​ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព​របៀបរៀបរយ​សាធារណ​: និង​ទ្រព្យសម្បត្តិ​នានា​របស់​គយ​ទេ​។​

ករណី​នោះ អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច នឹងធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ ដើម្បី​សុំ​ដកតំណែង​លោក​អធិការ​រូបនេះ និង​មន្ត្រី​ខ្លួន​ផង​។​

នគរបាល​ចាត់ទុក​ការចោទប្រកាន់​នោះ​ថា ជាការ​មួលបង្កាច់ បំភ័ន្ត​ការពិត​ក្នុងន័យ​ប៉​បែក​បំបែក​សាមគ្គីភាព​ផ្ទៃក្នុង និង​ធ្វើអោយ​ខូច​ស្មារតី​ខិតខំ​ប្រឹងប្រែង​ដោយ​ឥត​ខ្លាច​នឿយហត់ និង​គ្រោះថ្នាក់​ប្រកបដោយ ការទទួលខុសត្រូវ​ចំ​ពោះ​មុខតួនាទី ភារកិច្ច​របស់​របស់​កងកម្លាំង​។​

​ប្រភពព័ត៌មាន​អោយដឹងថា ក្នុងពេល​មាន​បាតុកម្ម​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​បាន​បញ្ជា​ទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ ជិត ស្នងការរង​នគរបាល​ខេត្ត ចុះ​ដឹកនាំ​អនុវត្ត​បទបញ្ជា​ចុះ​បំពេញការងារ​គ្រប់គ្រង​បាតុកម្ម​នោះ​។​
ដើម្បី​កុំអោយ​មើលបំណាំ និង​បន្ទោស​គ្នា ឬ​ដណ្តើម​មុខមាត់​គុណសម្បត្តិ​គ្នា កម្លាំង​បាន​ចែក​គោលដៅ​គ្នា ទទួលខុសត្រូវ​លើ​ការការពារ​នៅពេល​បាតុកម្ម​ឡើង​កំដៅ​ពេល​រសៀល​នោះ គឺ​កម្លាំង​នគរបាល​អធិការដ្ឋាន នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ លេខ​៩៨១ និង​ខេត្ត​ត្រូវ​ទទួល​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥ បរិវេណ​ខាងក្រៅ​ការិយាល័យ​គយ និង​បរិវេណ​ជុំវិញ​។ ឯ​កម្លាំង​ក​ហ​រាជ​អាវុធហត្ថ​ក្រុង និង​ខេត្ត ទទួលខុសត្រូវ​ការពា​រ​ខាងក្នុង​បរិវេណ និង​អាគារ​គយ​។​

​លោក​ឧ​ត្ត ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​សារព័ត៌មាន នៅក្រោយ​បាតុកម្ម​ថា ជាគោលការណ៍ កម្លាំង​ចែក​ការទទួលខុសត្រូវ និង​គោលដៅ​គ្នា​ធ្វើការ ហើយ​បទបញ្ជា គឺ​ដាច់ខាត មិនអោយ​ប៉ះពាល់ មិន​ប្រឈម មិនអោយ​ហឹ​ង្សា តប​ទាំង​កំហឹង​នឹង​បាតុករ​កម្មករ​ទេ​។ បាតុករ​ធ្វើអំពើ​ហឹ​ង្សា​រ ក៏​កម្លាំង​នៅតែ​ព្យាយាម​ទប់ទល់​ដោយ​សន្តិវិធី​។​
លោក អ៊ុំ សុផល និង​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត ក៏មាន​វត្តមាន​បំពេញការងារ​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​ជា​អ្នកទទួល​នាំ​ឡានទឹក​សម្អាត​បរិវេណ​បាតុកម្ម និង​កម្លាំង​សម្រួល​សណ្តាប់ធ្នាប់ រហូត​ចប់សព្វគ្រប់​។​

បាតុកម្ម​ហឹ​ង្សា​រ​របស់​កម្មករ​រទេះ នៅ​ប៉ោយប៉ែត កាលពី​ថ្ងៃទី​២៥​ឧសភា ២០១៥​បង្ក​ខូចខាត​ស្លាក ប៉ុស្តិ៍​យាម និង​ត្រួតពិនិត្យ របង ទ្វារ កញ្ចក់​អាគារ និង​រថយន្ត ៧​គ្រឿង របស់​គយ​ច្រកទ្វារព្រំដែន​ប៉ោយប៉ែត និង​ខាត​ចំណូល​ពន្ធគយ ១​ថ្ងៃ អស់​ជាង ១.០០០ លាន​រៀល​។ របួសធ្ងន់​អ្នកយាម​អោយ​គយ​ម្នាក់ និង​បាតុករ​ម្នាក់ (​មិនមែនជា​កម្មករ​រ​ទេះ​ទេ​) បាន​សន្លប់​បាត់ស្មារតី តែ​ជាសះស្បើយ​វិញ​ហើយ​។ ចំនួន​អ្នករបួស​មានតែ ២​នាក់ មិនមែន ៤​នាក់ ដូច​ពាក្យ​ច​ចាម​អារាម និង​សេចក្តី​ថ្លែង​ការ​ណ័​របស់​គណបក្សប្រឆាំង លើកឡើង​ឡើយ​៕
11358832_878274942230715_1436620217_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya