ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ផឹកថ្នាំ​បំពុល​កុក​ស្លាប់ ព្រោះ​ខឹង​ប្រពន្ធ​រត់ចោល ​

ផឹកថ្នាំ​បំពុល​កុក​ស្លាប់ ព្រោះ​ខឹង​ប្រពន្ធ​រត់ចោល ​

ភ្នំពេញ ៖ បុរស​ម្នាក់​ផឹកថ្នាំ​បំពុល​កុក​ស្លាប់​បានសម្រេច ក្រោយពី​កើតក្តី​ជម្លោះ​ឈ្លោះ​ជាមួយ​ប្រពន្ធ ហើយ​ត្រូវ​នាង​រត់ចោល​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៥ ស្ថិត​នៅផ្ទះ​ជនរងគ្រោះ​ក្នុងភូមិ​ត្រពាំង​អញ្ចាញ​ចាស់ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនរងគ្រោះ​មានឈ្មោះ រី ពិសិដ្ឋ ហៅ​ខុន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក នៅ​ក្រុមហ៊ុន វាយ​កូន​ហ្គោល រ៉ូយ៉ាល់ភ្នំពេញ​រស់នៅ​ភូមិ​ត្រពាំង​អញ្ចាញ​ចាស់ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជនរងគ្រោះ​មាន​ប្រពន្ធ​ឈ្មោះ​ចេក ភក្តី អាយុ​២៤​ឆ្នាំ បំរើកា​រងារ ជាមួយគ្នា មាន​ស្រុកកំណើត​នៅ​ភូមិ​វាល សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ គ្រួសារ​ខាងលើ​មានកូន​ស្រី​ម្នាក​ឈ្មោះ​សិ​ដ្ឋ ដា​ណា អាយុ​ទើបតែ​បាន​២​ខួប​។​

​តាម​សម្តី​ជីដូន​របស់​ជនរងគ្រោះ​ឈ្មោះ ហែម ផុន អាយុ​៦៨ រស់នៅ​ផ្ទះ​ក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ចៅ​របស់គាត់​ទាំង​២​នាក់​រស់នៅ​ជា​ប្តី​ប្រពន្ធ​រៀបការ​ត្រឹមត្រូវ អស់​រយះពេល​ជាង​២​ឆ្នាំ​កន្លងមកហើយ ។ ប្រភព​បន្តទៀតថា ក្រោយពី​បាន​គ្នា​ជា​ប្តី​-​ប្រពន្ធ រហូត​បានកូន​ស្រី​ម្នាក់​ការរស់នៅ មិនសូវ​ជា​សុខសាន្ត​ជាមួយគ្នា​ឡើយ រកាំរកូស​ក្នុង​គ្រួសារ​ដោយសារ​ចៅប្រុស​របស់គាត់​ស្រវឹង​សុ​ឹ​ង​រាល់ ថ្ងៃ​។ កាលបើ​ស្រវឹង​ហើយ តែងតែ​រករឿង​ឈ្លោះ​ទាស់​ជាមួយ​ប្រពន្ធ​ជារឿយៗ លុះ​មកដល់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៥ កន្លងមក​រហូតមក​ដល់​ថ្ងៃកើតហេតុ​អស់​រយះពេល​កន្លះ​ខែ ២​នាក់​ប្តី​ប្រពន្ធ​កើតមាន​ជម្លោះ​ក្នុង​គ្រួសារ វាយ​ធ្វើបាប​ទៅលើ​ភរិយា​រហូតដល់​នាង​ទ្រាំលែងបាន នាំ​កូនស្រី​រត់គេច​ពី​អំពើ​ហឹ​ង្សា​របស់លោក​ប្តី តែដោយសារ​នៅ​បន្ត​មានចិត្ត​នឹក​ស្រឡាញ់​ខ្នាញ់​ចង់រក​ម្ហូប​ចាស់ តែ​ត្រូវ​នាង​ព្យាយាម​ចេះតែ​គេច​មុខ​ពី​លោក​ប្តី​ម្នាក់នេះ​។​
​មុន​កើតហេតុ​បន្ទាប់ពី​ជនរងគ្រោះ​ព្យាយាម ដើរ​ស្វែងរក​ប្រពន្ធ​មិនបាន​សម្រេច​ដូច​បំណង​ដែល​សុំ​រួមរស់​ជាមួយគ្នា វិញ​។ អស់សង្ឃឹម​ក្នុង​ជីវិត​វិលវល់​អារម្មណ៍ លុះ​រហូតដល់​វេលា​កើតហេតុ​បាន​យក​ថ្នាំ សម្រាប់​បំពុល​កុក​២​កញ្ចប់ យក​១​កញ្ចប់​លាយ​កូរទឹក​ផឹក ប៉ង​សម្លាប់ខ្លួន​។ ពេល​មិនទាន់​ដាច់ខ្យល់​ជនរងគ្រោះ​ប្រតិកម្ម​ថ្នាំ​ក្តៅ​អន្ទះអន្ទែង ស្រែកហៅ​បងប្អូន​ឲ្យ​ជួយ ហើយ​ភ្លាមៗ​ជនរងគ្រោះ​ត្រូវ​សាច់ញាតិ​បងប្អូន និង​អ្នកជិតខាង​ហៅរក​រថយន្ត​សង្គ្រោះ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មះ តែ​ជា​អកុសល អនិច្ចា​រ្យ សង្ខា ជនរងគ្រោះ ត្រូវ​សាច់ញាតិ​អះអាងថា​បាន​ស្លាប់​បាត់ទៅហើយ​ក្រោយពី​សង្គ្រោះ​អស់ពី លទ្ធភាព​។​

​តែ​អ្វីដែល​ភ្ញាក់ផ្អើល ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រូពេទ្យ​អះអាងថា សារជាតិ​ថ្នាំពុល​បាន​ជ្រាប​ពេញ​ខ្លួន ធ្វើ​ឲ្យ​បែក​គ្រាប់​ឈាម សល់​តែ​ដង្ហើមចុងក្រោយ​រហូតដល់​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥ សាច់ញាតិ​បានសម្រេច​ចិត្ត​ដឹក​ជនរងគ្រោះ​ត្រឡប់មកផ្ទះ​វិញ​។ ហេតុការណ៍​នេះ​ធ្វើ​ឲ្យ​បងប្អូន​ក្នុងភូមិ​ផ្អើល​ឆោ​រ​ឡោ ថា​ជនរងគ្រោះ​ស្លាប់​ហើយ​រស់​ឡើងវិញ ដោយ​មើលឃើញ​ជនរងគ្រោះ នៅមាន​ដង្ហើម​នៅឡើយ​។ ក្នុង​សភាព​ភ្ញាក់ផ្អើល​បែបនេះ​ក្រុមគ្រួសារ​ជនរងគ្រោះ​ថ្វីបើ ជួល​រោង ជួល​តុ ដើម្បី​ត្រៀម​រៀបចំ​ធ្វើបុណ្យ តែ​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​សិន រងចាំ​ថា​ជនរងគ្រោះ​ប្រែប្រួល​យ៉ាងណា​៕

11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya