ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ចោរ​បន្លំ​លួច​កាបូប​លុយ ៣០​នាទី​ក្រោយ​ប៉ូលិស​ឃាត់ខ្លួន​ ​

ចោរ​បន្លំ​លួច​កាបូប​លុយ ៣០​នាទី​ក្រោយ​ប៉ូលិស​ឃាត់ខ្លួន​ ​

ព្រះសីហនុ ៖ កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៥ ក្នុងផ្ទះ​ជនរងគ្រោះ​ស្ថិតក្នុង ក្រុមទី​១៧ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​- ខេត្ដ​ព្រះសីហនុ ។​
​ជនសង្ស័យ​២​នាក់ បាន​ចូល​ទិញ​ទឹកបរិសុទ្ធ ហើយ​ពេលដែល ម្ចាស់​ភ្លេចខ្លួន​បាន​បន្លំ​លួច​កាបូប​លុយ តែ​ក្រោយ​លួចបាន​រយៈពេល​៣០​នាទី ត្រូវ​សមត្ថកិច្ច​នគរបាល​ក្រុងព្រះសីហនុ សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ ។ ជនសង្ស័យ​លួច​កាបូប​លុយ ត្រូវបាន​ចាប់ខ្លួន​ឈ្មោះ ទួ​ច វិច្ឆិកា ភេទ ប្រុស អាយុ​១៨​ឆ្នាំ របរ​សិស្ស និង ឈ្មោះ ទាវ យូរ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទាំង​២​នាក់​រស់នៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​
ម្ចាស់ផ្ទះ​រង គ្រោះ​ឈ្មោះ មាស គឹម ភេទ​ស្រី អាយុ ៥៦​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ ។​
​បើតាម​ម្ចាស់ផ្ទះ​បាន​ប្រាប់​ឱ្យដឹងថា កាបូប​ដែល​ក្រុម​ជនសង្ស័យ​លួច​យកទៅ​នោះ​មាន​លុយ​ចំនួន​១​លាន​រៀល​, លុយ ដុល្លារ​១០០​ដុល្លារ​, ចិញ្ចៀនមាស​១​វង់ ទម្ងន់​២​ជី​, ចិញ្ចៀន​បា្លទីន​១​វង់ ទម្ងន់​២​ជី​, ខ្សែដៃ​មាស​១​ខែ ទម្ងន់​៥​ជី​, ខ្សែក​ប្លា​ទីន​១​ខ្សែ ទម្ងន់​៤,៥​ជី ។ ប៉ុន្ដែ​ក្រោយពី​សមត្ថកិច្ច ឃាត់ខ្លួន បាន​ដកហូត​មកវិញ​នូវ​ប្រាក់ ចំនួន ៧០​ម៉ឺន​រៀល​, ខ្សែដៃ​មាស​១​ខ្សែ ទម្ងន់ ៥​ជី​, ខ្សែក​ប្លា​ទីន​១​ខ្សែ ទម្ងន់ ៤,៥​ជី ។
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ ទាំង​២​នាក់​បាន​សារភាពថា ពេលធ្វើ សកម្មភាព​ពួកគេ​មាន​គ្នា​ចំនួន​៣​នាក់ បាន​ចូលទៅ​លួច​យក​កាបូប​ជនរងគ្រោះ ខណៈដែល​ជនរងគ្រោះ​មិន​នៅ ។
​ជនសង្ស័យ​បាន​សារភាព​ទៀតថា បក្ខ​ពួកគេ​ម្នាក់​ដែល​រត់គេចខ្លួន​ឈ្មោះ ហេង ភេទ​ប្រុស បាន​យកលុយ​និង​គ្រឿងអលង្ការ​មួយចំនួន​ទៅតាម​ផង ។​
​នគរបាល​បានឱ្យដឹងថា យោងតាម ចម្លើយសារភាព​ជនសង្ស័យ​ដែល​រត់គេច ខ្លួន​សមត្ថកិច្ច​បាននិងកំពុង​តាម​ចាប់ខ្លួន ហើយ​សម្ភារ​ដែល​ដកហូត​បាន​ពី​ជន សង្ស័យ​សមត្ថកិច្ច​បាន​ប្រគល់ឱ្យ​ស្ដ្រី​រង គ្រោះ​វិញ ។ ចំណែក​ជនសង្ស័យ​ទាំង​២ នាក់​សមត្ថកិច្ច​បានក​សាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ដ​ដើម្បី ចាត់ការ​តាមច្បាប់ ៕
22 SH003-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya