ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ប៉េអឹម​ស្រុក​ឱ​រ៉ា​ល់​ដាក់​កុងត្រូលជជុះ​៦​កន្លែង​ចាំ​ទារលុយ​ពី​ពលរដ្ឋ​ ​

ប៉េអឹម​ស្រុក​ឱ​រ៉ា​ល់​ដាក់​កុងត្រូលជជុះ​៦​កន្លែង​ចាំ​ទារលុយ​ពី​ពលរដ្ឋ​ ​

កំពង់ស្ពឺ ៖​កុងត្រូលជជុះ​របស់​ក​ម្លាំ​ង​ប៉េអឹម​ស្រុក​ឱ​រ៉ា​ល់​ចំនួន​៦​កន្លែង​ត្រូវ​ប្រជាពលរដ្ឋ​រកស៊ី​ដឹក​អនុផល​ព្រៃឈើ​រិះគន់ថា​បាន​ជម្រិត​ទារលុយ​ពី​ពួកគាត់​ច្រើនណាស់​ក្នុង​មួយកន្លែង​មិន​ក្រោម​ពី​២០​ម៉ឺន​រៀល​នោះទេ​។​
​សម្តី​របស់​ប្រជាពលរដ្ឋ​ម្នាក់​ដែល​រកស៊ី​ដឹក​អនុផល​ព្រៃឈើ​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា​ពួកគាត់​រកស៊ី​រាល់ថ្ងៃនេះ​ជួប​ផល​លំបាក​ខ្លាំងណាស់​ដោយសារតែ​លោក​សោម ពុទ្ធ​តា​រ៉ា​ដែលជា​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់​បាន​បញ្ជា​ឱ្យ​មន្ត្រីក្រោមឱវាទ​ដាក់​កុងត្រូលជជុះ​ដើម្បី​ជំរិត​ទារលុយ​ពី​ពួកគាត់​មួយកន្លែងៗ​គឺ​ត្រូវ​បង់​ឱ្យ​មន្ត្រី​របស់លោក​ចាប់ពី​៥០​ដុល្លារ​ឡើងទៅ​ដោយ​គ្រាន់តែ​ដឹក​ចំនៀរ​ឈើ​ប៉ុណ្ណោះ​ប្រសិនបើ​ពួកគាត់​ដឹកឈើ​ក្រហម​ធម្មតា​វិញ​គឺ​ត្រូវ​បង់​ចាប់ពី​៥០​ម៉ឺន​ទៅ​៨០​ម៉ឺន​រៀល​។ ប្រភព​បន្តទៀតថា កុងត្រូលជជុះ​ដែល​លោក​សោម ពុទ្ធ​តា​រ៉ា​បញ្ជា​ឱ្យ​កូនចៅ​ដាក់កុង​ត្រូល​ជជុះមាន​៦​កន្លែង​គឺ​១-​ផ្លូវបំបែក​តេ​ទឹក​ពុះ ២-​ខ្លោច ៣-​អូរ​ព្រុង ៤-​អូរ​ត្រាវ (​ក្រុមហ៊ុន​HLH) ៥-​តំបន់​ជាំ​និង​៦-​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់​នេះ​ផ្ទាល់​តែម្តង ។​
​ប្រភពពី​ប្រជាពលរដ្ឋ​រកស៊ី​ដឹក​អនុផល​ព្រៃឈើ​បាន​រិះគន់​ទៅលើ​លោក​សោម ពុទ្ធ​តា​រ៉ា ថា ចាប់ពី​៣​ថ្ងៃ​ទៅ​៧​ថ្ងៃ​លោក​ដើរ​ប្រមូល​លុយ​ពី​មន្ត្រីក្រោមឱវាទ​នៅតាម​កន្លែង​ដាក់​កុងត្រូលជជុះ​ទាំង​៦​កន្លែង​នោះ​ដើម្បី​យកមក​ដាក់​ក្នុង​ហោប៉ៅ​របស់ខ្លួន​ប៉ុន្តែ​ចំពោះ​បញ្ហា​ចុះបង្ក្រាប​មុខសញ្ញា​ចោរលួច ឆក់​ប្លន់​ប្រព្រឹត្ត​បញ្ហា ប្រព្រឹត្ត​បញ្ហា​ពាក់ព័ន្ធ​គ្រឿងញៀន លោក​សោម​ពុទ្ធ​តា​រ៉ា​តាំងពី​កាន់តំណែង​ជា​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់​ជិត​១០​ឆ្នាំ​មកហើយ​មិនដែល​ឃើញ​បង្ក្រាបបាន​ម្តងណា​ឡើយ​ខណៈដែល​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ចុះបង្ក្រាប​មុខសញ្ញា​ចោរលួច ឆក់​ប្លន់ និង​គ្រឿងញៀន​បានជា​ហូរហែ​។​
​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ឱ​រ៉ា​ល់​ជាពិសេស​ប្រជាពលរដ្ឋ​រកស៊ី​ដឹក​អនុផល​ព្រៃឈើ​សំណូមពរ​ឱ្យ​ថ្នាក់លើ​គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក​សោម ពុទ្ធ​តា​រ៉ា​ផង​ដើម្បី​កុំឱ្យ​ខូច​ឈ្មោះ​ស្ថាប័ន​កម្លាំង​អាវុធហត្ថ​ទូទាំងប្រទេស​ជាពិសេស​ប៉ះពាល់​ដល់​លោក​ជូ សារុន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ដែល​ទើប​ឡើងកាន់តំណែង​ថ្មីៗ​នេះ​។​
​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើនេះ អ្នកយកព័ត៌មាន​អរិយធម៌​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​សោម ពុទ្ធ​តា​រ៉ា បានទេ​ទូរ​សព្ទ័​ចូល​មិនមាន​អ្នក​លើក ៕​ដោ​យះ​សុខ​សំណាង​IMG_20150507_192104 IMG_20150503_104206

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya