ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ក្មេងប្រុស​អាយុ​២​ឆ្នាំ តោង​ឆ្នាំងសម្ល​ដួល​រលាក​ពេញ​ខ្លួន​

ក្មេងប្រុស​អាយុ​២​ឆ្នាំ តោង​ឆ្នាំងសម្ល​ដួល​រលាក​ពេញ​ខ្លួន​

​ខេត្តកំពង់ឆ្នាំង ៖ កុមារា​ម្នាក់ តោង​ឆ្នាំងសម្ល​កំពុងពុះ​កំពប់​ពីលើ ស្រោច​ពេញ​ខ្លួន រងរបួស​ធ្ងន់​កាលពី​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។​

​ស្ត្រី​ឈ្មោះ អ៊ុន គឹម​ស្រៀ​ន អាយុ​៣៥​ឆ្នាំ ដែល​ត្រូវជា​ម្តាយ​បង្កើតបាន​ប្រាប់​អោយដឹងថា កូនប្រុស​របស់គាត់​មានឈ្មោះ សឿន សុធា​រ៉ា អាយុ​២​ឆ្នាំ ជា​កូនប្រុស​ពៅ ។​

 
​នៅ​មុនពេល​កើតហេតុ គាត់​ជា​ម្តាយ បាន​ដាំបាយ និង ដាក់​ឆ្នាំងសម្ល​ង​ឡើង​ពុះ​ទៅហើយ នៅពេលដែល​ឆ្នាំងសម្ល​កំពុងពុះ​គាត់​បាន ទៅ​មើល​បាយ ដែល​ដាំ​នៅក្បែរ​គ្នា ក៏​ស្រាប់តែ​កូនប្រុស​របស់គាត់​ដែល​កំពុង​រត់​លេង រត់​មកពី​ក្រោយ​គាត់ ហើយ​តោង​ចំ​ឆ្នាំងសម្ល​បណ្តាលអោយ​ដួល​កំពុប​ស្រោច​លើ​កូនប្រុស​គាត់​រលាក ពេញ​ខ្លួន​តែ ម្តង ។ ក្រោយពេល​កើតហេតុ គាត់​មិនបាន​យក​កូន​គាត់​ទៅ​ពេទ្យ​ខេត្ត​ទេ តែ​បាន​យកទៅ ពេទ្យ​ឯកជន​ខាងក្រៅ រួច​បាន​ទិញ​ថ្នាំ​រលាក​បាញ់​ពេញ​ខ្លួន​កូន​រួច​យកទៅ​ផ្ទះ​វិញ ៕ខខ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya