ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្តាល​ឲ្យ​ឪពុក​-​ម្តាយ​ស្លាប់ កូន​មក​ទទួល​សព ឡានក្រុង​បុក​របួស​ទៀត ​

ឡាន​បុក​ឡាន បណ្តាល​ឲ្យ​ឪពុក​-​ម្តាយ​ស្លាប់ កូន​មក​ទទួល​សព ឡានក្រុង​បុក​របួស​ទៀត ​

កំពត​៖ នៅវេលា​ម៉ោង ៨​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា  ឆ្នាំ​២០១៥ មាន​រថយន្ត​កូរ៉េ​ចំណុះ​មួយ​តោ​ត​មួយគ្រឿង បាន​បើក​បុក​ជនជាតិខ្មែរ​-​ឥស្លាម ២​នាក់​ប្តី​ប្រពន្ធ កំពុង​ជិះ​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់ ភ្លាមៗ​នៅ​ដងផ្លូវ​។ លុះ​មួយ​ម៉ោង​ក្រោយ ពោល​នៅ​ម៉ោង ៩​និង​៥០​នាទី កូនៗ ជន រងគ្រោះ រួម​និង​រថយន្ត​សង្គ្រោះ បានមក​ដឹកយក​សព​ជនរងគ្រោះ ២​នាក់​ប្តី​ប្រពន្ធ​។​
​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ផ្ទួនៗ​គ្នា នៅលើ​កំ  ណាត់​ផ្លូវជាតិ លេខ​៣ (​កំពត​-​ព្រះសីហនុ​) បណ្តាល​ឲ្យ​ជនជាតិខ្មែរ​-​ឥស្លាម ២​នាក់​ប្តី​-​ប្រពន្ធ​ស្លាប់ ខណៈ​កូន ២​នាក់ និង មន្ត្រី​ពេទ្យ ២​នាក់​ទៀត​រង របួស​-​ធ្ងន់​ស្រាល​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​នៅ​ភូមិ​ព្រែក  ចេក ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត​។​
​វា​ជា​គ្រោះ​អកុសល​ថ្មី​មួយទៀត ដែល​នឹកស្មាន​មិន​ដល់ និង​ស្ទើរតែ​មិន​ជឿ​នោះ គ្រា​ដែល​មន្ត្រី​ពេទ្យ និង​កូនៗ​ជន រងគ្រោះ កំពុង​លើកសព​ដាក់​លើ​រថយន្ត​រៀបចំ​ដឹក​ទៅ​គេហដ្ឋាន ដើម្បី​ធ្វើបុណ្យ ស្រាប់​តែមាន​រថយន្តក្រុង​មួយ គ្រឿង​បើក​ក្នុង​ទិស ដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះ​មក​ខេត្តកំពត បាន​ជ្រុល​ទៅបុក​រថយន្ត​លុ​ច្ស​ស៊ី​ស​កូន​ជនរងគ្រោះ  នៅលើ​ផ្លូវ ហើយ​ជ្រុល​ទៅបុក​រថយន្ត​ពេទ្យ​ដឹក​សព​បន្ថែមទៀត​។​
​ការបុក​រះ​របស់​រថយន្តក្រុង​នេះ បានធ្វើ​ឲ្យ​កូនៗ ដែល​ទៅ​ទទួល​សព​ឪពុក​-​ម្តាយ ក៏ត្រូវ​រងគ្រោះ​ធ្ងន់ធ្ងរ ហើយ មន្ត្រី​ពេទ្យ ២​នាក់ កំពុង​រៀបចំ​សព​ដាក់​លើ​រថយន្ត​ដឹក​ទៅ​ស្រុក​នោះ ក៏​រងរបួស​ធ្ងន់​ផងដែរ​។ ក្រៅពី​រថយន្ត​រង​ការខូចខាត​ហើយ​នោះ នៅមាន​ម៉ូតូ​ប្រមាណ ៤​គ្រឿង  ទៀត ក៏ត្រូវ​រង​ការខូចខាត​ផងដែរ​។ ទោះបីជា​យ៉ាងណា​ក្រោយ​កើតហេតុ​ភ្លាមៗ អ្នកបើកបរ​រថយន្ត​ក្រុង ដែល មាន​វ័យក្មេង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន តែ​អ្នកបើកបរ​រថយន្ត​កូរ៉េ បាន​រត់គេចខ្លួន​បាត់​ហើយ​។​
​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា បុរស​ជនជាតិខ្មែរ​-​ឥស្លាម ដែល​ស្លាប់​មានឈ្មោះ ទូច ម៉ាត់ អាយុ ៦៣​ឆ្នាំ រីឯ​ភរិយា  ឈ្មោះ ឡោះ អាប់​អះ អាយុ ៣៥​ឆ្នាំ មាន​លំនៅឋាន​នៅ​ភូមិ តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​៕
1111 11111 1 11 111

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya